ដំណឹងល្អព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី : បើយោងតាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។ នេះគឺជាចំណូលបន្ថែមរបស់សេដ្ឋកិច្ចរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេ ជោហ៊ុនសែន ទោះជាកម្ពុជាកំពុងរងនូវជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាប្រទេសនានា លើ សកលលោកនោះក៏ដោយ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print