ក្រុមជម្រើសជាតិអុីតាលីបានកក់កៅអីទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិ
វែលក្នុងលទ្ធផល១ទល់០។ ជ័យជម្នះនេះធ្វើអុីតាលីក្លាយជាក្រុមដំបូងគេនៅយូរ៉ូដែល៣ប្រកួតកន្លងមកឈ្នះទាំង៣ប្រកួត និងគ្មានក្រុមណាអាចស៊ុតចូលក្រុមអុីតាលីបានទេក្នុងវគ្គជម្រុះតាមពូលនេះ។
យោងតាមការចេញផ្សាយរបស់ BBC និងរ៉យទ័របានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិរកបានដោយកីឡាករ Pessina នៅនាទីទី៣៩ និងនៅនាទីទី៥៥ កីឡាករ Ampadu របស់វែលត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមចេញពីការប្រកួត ដោយសារប៉ះទង្គិចគ្នាជាមួយកីឡាករអ៊ីតាលី។
ចំណែកក្រុមជម្រើសជាតិស្វីសបានយកឈ្នះក្រុមទួរគីក្នុងលទ្ធផល៣ទល់១។ ៣គ្រាប់របស់ក្រុមស្វីសរកបានដោយកីឡាករ Ampadu នៅនាទីទី៦, កីឡាករ Shaqiri នៅនាទីទី២៦ និងកីឡាករ Shaqiri នៅនាទីទី៦៨។ កំណែកកីឡាករ Kahveci របស់វែលរកបាន១គ្រាប់សងវិញនៅនាទីទី៦២។
លទ្ធផលនេះធ្វើឲ្យក្រុមស្វីសទទួលបាន៤ពិន្ទុដូចគ្នានឹងក្រុមវែលដែលមាន៤ពិន្ទុដូចគ្នា។ ដូច្នេះក្រុមទាំង២កំពុងប្រជែងគ្នារក១ក្រុមដែលត្រូវទៅប្រកួតវគ្គបន្ត ៕ ដោយ៖ ភារៈ
រូបភាព៖ BBC sport