⚽️បែលហ្ស៊ិកមានសង្ឃឹមខ្ពស់ឡើងវគ្គបន្ត ខណៈរុស្ស៊ី និងហ្វាំងឡើងត្រូវប្រជែងកៅអី

ចែករំលែក៖

ក្រុមជម្រើសជាតិបែលហ្ស៊ិកនៅតែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ដោយសារតែឈ្នះ២ប្រកួតជាប់គ្នាមាន៦ពិន្ទុពេញនៅក្នុងដៃ។

យោងតាមការចេញផ្សាយរបស់ soccerway បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវប៉ះក្រុមជម្រើសជាតិហ្វាំងឡង់នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជាថ្ងៃទី២១ មិថុនានេះ។ បែលហ្ស៊ិក៥ប្រកួតចុងក្រោយនេះគឺមិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះ ដោយឈ្នះ៤ដង និងស្មើម្តង។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះរុស្ស៊ី៣ទល់០ និងឈ្នះដាណឺម៉ាក២ទល់១ ចំណែកហ្វាំងឡង់វិញគឺ៥ប្រកួតចុងក្រោយធ្វើមិនសូវល្អដោយចាញ់៤ ឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះ១ ចាញ់១ ដោយឈ្នះក្រុមដាណឺម៉ាក១ទល់០ និងចាញ់ក្រុមរុស្ស៊ី១ទល់០។

ប្រវត្តិជួបគ្នាសម្រាប់ក្រុមបែលហ្ស៊ិក និងហ្វាំងឡង់៧ប្រកួតចុងក្រោយគឺស្មើគ្នា៣ដង, បែលហ្ស៊ិកចាញ់៤ដង។

ចំណែកក្រុមរុស្ស៊ីត្រូវប៉ះក្រុមដាណឺម៉ាកវេលាម៉ោង២រំលងអធ្រាត្រដែរ ដោយត្រូវប្រជែងកៅអីគ្នាដើម្បីឡើងទៅកាន់វគ្គ១៦ក្រុម។ ក្រុមរុស្ស៊ីមានប្រៀបជា​ង ដោយសារ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូឈ្នះ១ ចាញ់១ មាន៣ពិន្ទុនៅក្នុងដៃគឺចាញ់បែលហ្ស៊ិក៣ទល់០ និងឈ្នះហ្វាំងឡង់១ទល់០ រីឯដាណឺម៉ាកគឺចាញ់ទាំង២ប្រកួតដោយចាញ់ហ្វាំងឡង់១ទល់០ និងចាញ់បែលហ្ស៊ិក២ទល់១។ ប្រវត្តិជួបគ្នា១ប្រកួតគឺរុស្ស៊ីឈ្នះដាណឺម៉ាក១ទល់០

យោងតាមទិន្នន័យខាងលើក្រុមរុស្ស៊ី និងក្រុមហ្វាំងឡង់ត្រូវបានតែខំប្រឹងប្រែងដើម្បីរក៣ពិន្ទុបន្ថែមទៀតពីគូប្រកួត ព្រោះក្រុមទាំង២មាន៣ពិន្ទុនៅក្នុងដៃដូចគ្នា ដែលចាំបាច់ត្រូវការ៣ពិន្ទុទៀតក្នុងការឡើងទៅវគ្គបន្តបាន៕

ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print