ប្រទេសថៃ÷សព្វថ្ងៃនេះអាជ្ញាធរថៃតែងចាប់ជនជាតិថៃនិងខ្មែរដែលឆ្លងដែនខុសច្បាប់មិនចេះអស់ក្នុដំណាក់កាលcovid19បើទោះបីព្រំដែនកម្ពុជា ថៃមានការយាមកាមតឹងរ៉ឹងយ៉ាងណាក៏ដោយ។ជាក់ស្ដែង
ទាហានស្រុកតា ព្រះយ៉ា បានចាប់ឃុំខ្លួនក្រុមជនជាតិថៃលួចឆ្លងដែនចូលទៅធ្វើការនៅកាស៊ីណូប៉ោយប៉ែតចំនួន៩នាក់និងចាប់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ៦នាក់ផងដែរ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនរាយការណ៍ថាកាលពីវេលាម៉ោង២៣និង១២នាទីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ម្សិលមិញនេះ សមត្ថកិច្ចថៃ បានចាប់ឃុំខ្លួនជនជាតិថៃ៩នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៦នាក់ ដែលកំពុងលួចឆ្លងដែនទៅខាងប្រទេសកម្ពុជា ។បន្ទាប់ពីសមត្ថកិច្ចសួរនាំពួកគេឲ្យដឹងថា ជនជាតិថៃទាំងនេះ បានទទួលការណែនាំពីមិត្តភ័ក្តិដែលធ្វើការនៅក្រុមហ៊ុនការស៊ីណូមួយនៅក្រុងប៉ោយប៉ែត។ អ្នកទាំង៩ទទួលមានបំណងទៅធ្វើការក្នុងកាស៊ីណូបានប្រាក់ខែក្នុង១ខែ ចំនួន២១.០០០បាត និងធ្វើការមានកំណត់៦ខែ ។ឯការធ្វើដំណើរក្រុមហ៊ុនជាអ្នកចំណាយលុយ ហើយអ្នកទាំងអស់ធ្វើការទំនាក់ទំនងតាមផេក ថានឹងមានរថយន្តមកទទួលនៅអារញ្ញនិងដឹកទៅស្នាក់នៅបរិវេណព្រៃម្ខាងវត្ត ណង យ៉ាកែវ ។នៅម៉ោងប្រមាណ១៩និង២៤នាទីយប់ រហូតដល់ម៉ោង២២នឹង៣០នាទីយប់ទើបផ្ដើមចេញដំណើរពីបរិវេណខាងលើ រហូតដល់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនតែម្ដង។
បន្ទាប់ពីចាប់ខ្លួនជនជាតិថៃរួចមក នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មិថុនា ២០២១ សមត្ថកិច្ចស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ បានចាប់ខ្លួនពលករខ្មែរចំនួន៦នាក់ លួចឆ្លងចូលប្រទេសថៃ ដោយខុសច្បាប់។ ក្នុងនោះប្រុស៥នាក់ និងស្រីម្នាក់ នៅបរិវេណចម្ការដំឡូង ក្រោយភូមិទព័ សៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ដោយមានមេខ្យល់ជនជាតិខ្មែរមិនស្គាល់ឈ្មោះជាអ្នកនាំផ្លូវ ដើរមកពីប្រទេសកម្ពុជា។ ពួកគេចំណាយលុយក្នុងម្នាក់ៗ៦.០០០បាត និងចង់ទៅធ្វើការផ្នែកសំណង់នៅខេត្ត នន់ថះ បុរី ។
សមត្ថកិច្ចខាងលើបញ្ជាក់ថាចំពោះជនជាតិថៃទាំង៩នាក់ដែលត្រូវចាប់ខ្លួន បានបញ្ជូនទៅសមត្ថកិច្ចជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់។ ដោយឡែកពលករខ្មែរ៦នាក់ទៀត ក្រោយធ្វើកំណត់ហេតុចាប់ឃុំខ្លួនហើយ សមត្ថកិច្ចថៃនឹងធ្វើការបញ្ជូនមកកម្ពុជាវិញ៕
ដោយ÷ វណ្ណា