Breaking News, ព្រឹកមុិញ ! កម្លាំងចម្រុះចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញឈើឆ្លងដែនចូលទឹកដីកម្ពុជានៅច្រកអូរហុ៊ច(កម្ពុជា-វៀណាម) !

ចែករំលែក៖

ខេត្តមណ្ឌលគិរី: យ៉ាងតិចមានឈើប្រមាណជា ពីររយកំណាត់ ជាមួយនឹងត្រាក់ទ័រ ចំនួនពីរគ្រឿង ,រួមទាំងវត្ថុតាងចាប់យកមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង នូវសកម្មភាពមានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ បានឆ្លងដែនចូលទឹកដីកម្ពុជា កាប់បំផ្លាញឈើដឹកជញ្ជូនទៅប្រទេសវៀតណាម នៅក្នុងតំបន់អូរហ៊ុចនៃច្រកព្រំដែន(កម្ពុជា-វៀតណាម) ក្នុងនោះកាប់នៅក្នុងតំបន់នៃស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រតិបត្តិការដ៏មានទ្រង់ទ្រាយធំនេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ បង្ក្រាបបានឈើ ចំនួន២០០រួមនិងគ្រឿងចក្រមួយចំនួនទៀត។
សមត្ថកិច្ចឱ្យដឹងថា កំណាត់ឈើចំនួន២០០ដុំ(ស្រឡៅ១៥០ដុំ , សុក្រម៥០ដុំ) ត្រាក់ទ័រ ០២គ្រឿង ម៉ូតូកែច្នៃ ០១គ្រឿងត្រូវបានកម្លាំងជំនាញ និងស្ថាប័នអយ្យការបង្ក្រាបបាន បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤) ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print