ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាយគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ខណ:ល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្ត បានជួបជនសង្ស័យម្នាក់កំពង់ជក់ថ្នាំញៀននៅក្នុងតូបធ្វើម៉ូតូ ស្ថិតក្នុង ភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។ ពេលនោះកម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀន នៅក្នុងកែវជក់ថ្នាំ និងសម្ភារសំរាប់ជក់មួយចំនួនទៀត ។
ជនសង្ស័យឈ្មោះ ងួន សុីថេង ហៅថេង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជប់ក្រៅ ឃុំ ជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០:៤០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ហេីយជននេះគឺជាមុខសញ្ញាកំពង់គ្រប់គ្រងក្នុងបញ្ជី នៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។
បន្ទាប់មកក្រោយទទួលបានចំលើយសារភាពរបស់ឈ្មោះ សុីថេន បានប្រាប់ថា នៅមានបក្ខពួកជក់ជាមួយខ្លួន២នាក់ទៀត ។ ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង សូ សុវិទ្យានៅពេលនោះកំលាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល បានចាត់វិធានការ រហូតដល់ម៉ោ៣:៣០នាទី យើងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត និងម្សៅក្រាមពណ៍សថ្លាសង្ស័យថា ថ្នាំញៀន ១កញ្ចប់តូច ដែលជនសង្ស័យទំលាក់ចោលក្រោមគ្រែ នៅក្នុងតូបធ្វើម៉ូតូ ស្ថិតក្នុងភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។
សម្ភារដកហូតមានរួមមាន ឧបករណ៍ជក់១សំរាប់ ម្សៅក្រាមពណ៍សថ្លាសង្ស័យថា ថ្នាំញៀន ១កញ្ចប់តូច ដែកកេះចំនួន៣ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងនិតិវិធីបញ្ជូនទៅតុលាការ ៕
ដោយ៖ វណ្ណៈ