ភ្នំពេញ, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្មរកស៊ី ធ្វើ ការងារ និងសិក្សានៅប្រទេសឡាវបានជ្រាបថា ដោយផ្អែកតាមស្ថានភាពនៅមានការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុង សហគមន៍ រដ្ឋាភិបាលនៃស.ប.ប.ឡាវ បានបន្តបិទខ្ទប់រដ្ឋធានីវៀងច័ន្ទរយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ និងបានបន្ធូបន្ថយវិធានការមួយចំនួន ដូចមានខ្លឹមសារខាង ក្រោម៖
1. បន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ការ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ក្លឹមកីឡាគ្រប់ប្រភេទ ហាមលក់ គ្រឿងស្រវឹង ហាមជួបជុំគ្នាលើសពី៥០នាក់ ហាមមិនឲ្យពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង កូវីដ-១៩ ធ្វើដំណើរតាមរថយន្ត និងជិះយន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម ។
2. អនុញ្ញាតឲ្យបើកដំណើរការពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំ និងលក់រាយ កន្លែងដើរហាត់ប្រាណ ទូក នេសាទ ភោជនីយដ្ឋានម្ហូបអាហារ ហាងកាហ្វ(អាចចូលអង្គុយបាន)រមណីយដ្ឋានទេសចរណ៏ និង ហាងកាត់សក់កែសម្ផស្ស ។
3. អនុញ្ញាតឲ្យមានកិច្ចប្រជុំ បើកសាលារៀននៅតំបន់ពុំមានការឆ្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ អាចធ្វើ ដំណើរចេញ-ចូលបានក្នុងតំបន់ មិនមែនជាតំបន់ក្រហម។ 4. អាចធ្វើដំណើរឆ្លងខេត្តបានតាមរថយន្ត ចំពោះអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរដូសរួចហើយ។ រថយន្តដឹកទំនិញមិនចាំបាច់ធ្វើចត្តាឡីស័ក និងបើកចេញចូលក្រុងបាន។
សូមបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នកុំទៅ កាន់កន្លែងដែលពាក់ព័ន្ធខាងលើ និងបន្តរក្សាអនាម័យឱ្យបានល្អ និងអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល កម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 ឱ្យមានប្រសិទ្ធភាព ៕
ដោយ, សិលា