វ៉ាក់សាំង២,៦ពាន់លានដូសហើយនៅលើពិភពលោកបានចាក់ជូនពលរដ្ឋក្នុងនោះ១ពាន់លានដូសនៅប្រទេសចិន

ចែករំលែក៖

នៅទូទាំងពិភពលោក មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២,៦ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋដែលស្មើនឹង២១,៥ភាគរយនៃពលរដ្ឋទាំងអស់នៅលើពិភពលោក។ អាស៊ីជាតំបន់ដែលចាក់វ៉ាក់សាំងបានច្រើនជាង គឺបើគិតចំនួនមាន១,៥៥ពាន់លានដូស ប៉ុន្តែបើគិតចំនួនពលរដ្ឋវិញ គឺមានតិចជាងតំបន់ផ្សេងៗដោយសារតែអាស៊ីមានពលរដ្ឋច្រើន។

តំបន់អឺរ៉ុបចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង៤៥១,៩៨លានដូស។ អាមេរិកខាងជើងចាក់វ៉ាក់សាំងបានជាង៤០៩លានដូស…។ បើគិតពីប្រទេសវិញ ចិនឈរលំដាប់ទីមួយ ដែលមានវ៉ាក់សាំងជាង ១,១ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ ។ បន្ទាប់មកគឺអាមេរិក ចាក់ជូនពលរដ្ឋបាន ៣១៧លានដូស ឥណ្ឌា ២៧០លានដូស …។
តាមគណៈកម្មការជាតិសុខាភិបាលចិនបានប្រកាសថា ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោកដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 លើសពី១,១ពាន់លានដូស។ បើតាមគណៈកម្មការសុខាភិបាលជាតិចិនបញ្ជាក់ថា វ៉ាក់សាំង២០លានដូសត្រូវបានចាក់នៅទូទាំងប្រទេសក្នុងពេលមួយថ្ងៃ ដែលនេះបានធ្វើឱ្យចំនួនចាក់ វ៉ាក់សាំងសរុបកើនដល់ ១.០១ពាន់លានដូស។ កាលពីប៉ុន្មានសប្ដាហ៍មុន ចិនសម្រេចបានការចាក់វ៉ាក់សាំង២០លានដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងពី ៤.៨លានដូស នៅក្នុងខែមេសា និងជិត ១២.៥លានដូសកាលពីខែឧសភា។
ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនមានដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ដោយ៖ធីរីណា

...

រូបភាព៖ China Daily

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print