ពិតជារំភើបមែន  រយៈពេល២ថ្ងៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង​និងក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ ​ជួយ​សង្គ្រោះ​សម្រាលកូនស្ត្រី៣នាក់ដែល​​មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូវីដ​-១៩និងកំពុងសម្រាកព្យាបាលទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពិតជារំភើបមែនរយះពេល២ថ្ងៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង​និងក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ ​ជួយ​សង្គ្រោះ​សម្រាលកូនស្ត្រី៣នាក់ដែល​​មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូវីដ​-១៩និងកំពុងសម្រាកព្យាបាលទទួលបានជោគជ័យ។

យោងតាមអាខោនហ្វេសបុកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថា
នាថ្ងៃអាទិត្យ ១១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧និង៤០នាទីព្រឹក ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-១៩មានអាស័យដ្ឋាននៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីមានទំងន់៣ គីឡូក្រាម ដ៏ស្រស់ស្អាតគួរអោយស្រលាញ់ម្នាក់។

ហើយនៅថ្ងៃចន្ទ ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២ទាបភ្លឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-១៩មានអាស័យដ្ឋាននៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់២.៨ គីឡូក្រាម សរុបគឺជាករណីទី១២ផងដែរសម្រាប់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំណែកអាខោនហ្វេសបុករបស់មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបានបង្ហោះថា សូម​ចូលរួម​នូវ​ការ​អបអរសាទរ​ចំពោះ​ ស្រ្តី​ផ្ទៃពោះ​ម្នាក់​ ឈ្មោះ កៃ ស្រីមុំ អាយុ ៣២ឆ្នាំ​ មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូវីដ​-១៩ ហើយ​ឈឺ​ពោះ​សម្រាលកូន​ទី​២​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ជួយ​សង្គ្រោះ​សម្រាលបានកូនប្រុសម្នាក់ ទម្ងន់​៣.១គីឡូ ក្រាម​ នៅវេលា​ម៉ោង​១២:៥១នាទី​ ថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០២១​ បាន​ទទួលដោយ​ជោគ​ជ័យ​។

សូមបញ្ជាក់ថាក្រោយ​សម្រាល​ ទាំង​ម្តាយ​ និង​កូន​មាន​សុខ​ភាពល្អ​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ ហើយ​នេះ​ជាករណីទី​២​ នៅមន្ទីរពេទ្យសាមគ្គីរំដួល​ដែល​បាន​ជួយ​សង្គ្រោះ​សម្រាល​កូន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ហើយ​មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូវីដ​-១៩ ។
សូម​បញ្ជាក់​ជូន​សាធារណជន​ផង​ដែរ​ថា​ ស្រ្តី​ខាង​លើ​មាន​អាសយដ្ឋាន​ ភូមិ​ទួល​អំពិល​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។

បងប្អូនក្រុមគ្រួសារស្ត្រីដែលឆ្លងទន្លេនេះសូម​អរគុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ ដែល​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ ចិត្ត​យកចិត្ត​ទុកដាក់​ជួយ​សង្គ្រោះ​ ពិនិត្យ​ព្យាបាល​ ​ថែទាំ​អ្នក​ជំងឺ​ និង​សូម​ជូនពរ​ក្រុម​ការងារ​ទាំង​អស់​ជូប​ប្រទះ​តែ​សេចក្តី​សុខ​គ្រប់​ប្រការកុំបីឃ្លាងឃ្លាតឡើយ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print