ផ្ទះគ្រួសារជនពិការមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់

ចែករំលែក៖

ខេត្តឧត្តមានជ័យ:​ លំនៅដ្ឋានរបស់ជនពិការសង់អំពីឈើប្រក់ស្បូវទំហំ៧គុណនិង៨ម៉ែត​ ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់កាលពីថ្ងៃ១៦ខែមិនាឆ្នាំ២០១៦​ ស្ថិតនៅភូមិព្រះចំបក់​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តមានជ័យ​។ ក្នុងនោះបានឆេះអស់ទ្រព្យដែលមាននៅក្នុងផ្ទះគ្មានសល់ដូចជាស្រូវអង្ករ​ សំភារះប្រើប្រាស់និងប្រាក់ចំនួន២លានរៀល។​ ម្ចាស់ផ្ទះឈ្មោះគង់សុវណ្ណរិទ្ធ​ ភេទប្រុសអាយុ៤៩ឆ្នាំ​ ជាជនពិការជើងឆ្វេងប្រពន្ធឈ្មោះជា​ មុំ​ អាយុ៣៤ឆ្នាំមានកូនប្រាំនាក់​ រស់នៅក្នុងបន្ទុក។
បើតាមការអោយដឹងពីអ្នកជិតខាងដែលនៅក្នុងកន្លែងកើតហេតុកាណ៍បានអោយដឹងថាមូលហេតុដែលអគ្គីភ័យបានឆាបឆេះលំនៅដ្ឋានខាងលើគឺបណ្ដាលមកពីការឆាបឆេះភ្លើងព្រៃនិងមានការរាលដាលរហូតមកដល់ជិតផ្ទះត្រូវបានខ្យល់បក់បោកផ្កាភ្លើងមកលើដំបូលផ្ទះក៍បានបង្ករអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅដោយអ្នកជិតខាងជួយពន្លត់មិនទាន់ពេលទើបបណ្ដាលអោយមានការឆាបឆេះគ្មានសល់។

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print