ភ្នំពេញ, ហាង ម៉ាស្ទ័រ ស៊ូគីស៊ុប (Master SukiSoup) សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន ២ (AEON 2) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី 22 ខែមិថុនាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
ហាង ម៉ាស្ទ័រ ស៊ូគីស៊ុប (Master SukiSoup) សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន ២ (AEON 2) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី ខខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៦៖៣០ ដល់ ១៧៖៣០
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា