ភ្នំពេញ, នៅល្ងាចថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2021 មួយអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19 បានបញ្ជាក់ឲ្យដឹងថា, ហាង Carl’s Jr Burgers សាលាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ កែង ៣១០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
ហាង Carl’s Jr Burgers សាលាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ កែង ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០៖០០ តទៅ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕