អាមេរិក នឹងវិលត្រឡប់ ចូលកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់កាលពីឆ្នាំ២០១៥វិញ

ចែករំលែក៖

អាមេរិកមានគម្រោងវិលត្រឡប់ចូលកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់កាលពីឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំបាន ដកចេញ។ ការវិលត្រឡប់ចូលវិញ គឺក្នុងគោលដៅដាក់គំនាបអុីរ៉ង់ឲ្យអនុវត្ត(JCPOA)។

ភាគីដែលចូលរួមនៅក្នុងកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់ឆ្នាំ២០១៥ ដោយបានព្រមព្រៀងគ្នាធ្វើសកម្មភាពរួមជាទ្រង់ទ្រាយ(JCPOA)ឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនោះបានចុះហត្ថលេខារវាងរវាងប្រទេស ៥+១ ដែលមានអង់គ្លេស ចិន អាមេរិក រុស្ស៊ី បារាំង និងតំណាងសហគមន៍អឺរ៉ុប គឺអាល្លឺម៉ង់ជាមួយប្រទេសអុីរ៉ង់។
នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងគឺអាមេរិកលុបទណ្ឌកម្មអុីរ៉ង់ ជាថ្នូរនឹងការបញ្ចប់កម្មវិធីបរមាណូ ក៏ដូចជាការធានាថាអុីរ៉ង់នឹងមិនមានអាវុធបរមាណូឡើយ។
ក្នុងពេលនេះដែរ ប្រធានាធិបតីជាប់ឆ្នោតនៅអុីរ៉ង់លោក Ebrahim Raisi បានថ្លែងកាលពីថ្ងៃទី២១ខែមិថុនាថា សហរដ្ឋអាមេរិកត្រូវតែដក «ទណ្ឌកម្មដ៏អយុត្តិធម៌ទាំងអស់» ចេញពីប្រទេសរបស់លោក ហើយអឺរ៉ុបតែត្រូវគោរពទៅតាមការប្តេជ្ញាចិត្តនានានៅក្នុងកិច្ចព្រមព្រៀងបរមាណូឆ្នាំ២០១៥។
នៅក្នុងសន្និសីទសារព័ត៌មានដំបូងនាដើមសប្តាហ៍នេះ បន្ទាប់ពីបានទទួលជ័យជម្នះជាផ្លូវការក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីសប្តាហ៍មុន លោក Ebrahim Raisi បានលើកឡើងនូវបញ្ហាជាច្រើន ដែលប្រទេសមួយនេះកំពុងប្រឈមមុខ ហើយអ្វីដែលសំខាន់បំផុតនោះ គឺទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងទំនាក់ទំនងរវាងអុីរ៉ង់ និឹងមហាអំណាចធំៗ។
ជាសារទៅកាន់សហរដ្ឋអាមេរិក លោក Ebrahim Raisi បានគូសបញ្ជាក់ថា «អ្វីដែលខ្ញុំកំពុងនិយាយទៅកាន់សហរដ្ឋអាមេរិកនោះគឺ បើយោងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ្នកមានកាតព្វកិច្ចក្នុងការដកទណ្ឌកម្មទាំងអស់ ប៉ុន្តែអ្នកមិនបានធ្វើនោះទេ… ត្រលប់ទៅវិញ ហើយបំពេញតាមការប្តេជ្ញាទាំងអស់របស់អ្នកសិនទៅ»៕ដោយ៖ ធីរីណា


(រូបភាព៖ AFP/TTXVN)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print