រដ្ឋបាលខេត្តស្ទឹងត្រែងរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ដែលមាននៅក្នុងខេត្ត ១នាក់ និងមកពីក្រៅខេត្ត ៣នាក់ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្ទឹងត្រែង, សេចក្ដីប្រកាសព័ត៌មានអំពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ដែលមាននៅក្នុងខេត្ត ១នាក់ និងមកពីក្រៅខេត្ត ៣នាក់ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១។

សូមចូលរួមអនុវត្តវិធានការ«៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមប្រកាសជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ ជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើតេស្ដរហ័សលើប្រជាពលរដ្ឋដែលសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ រកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ០៤នាក់។

ទី១-មានឈ្មោះ ខន រិទ្ធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកបម្រើការនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ WB Finance មានទីតាំងនៅភូមិកណ្តាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ប្រពន្ធឈ្មោះ សាត់ សាវុធ ជាមន្ត្រីបម្រើការនៅសាខាពន្ធដារខេត្តស្ទឹងត្រែង។ អ្នកជំងឺឈ្មោះ ខន រិទ្ធី មានអាសយដ្ឋាន នៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ធ្លាប់បានធ្វើដំណើរទៅទីតាំងផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្ត រតនគិរី បានស្ម័គ្រចិត្តតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត មកជួបក្រុមគ្រូពេទ្យដើម្បីយកសំណាកវិភាគ រកជំងឺកូវីដ-១៩។ ក្រោយត្រឡប់មកដល់ខេត្តស្ទឹងត្រែងវិញ គាត់ធ្លាប់បានទៅចម្ការផ្ទាល់ខ្លួន ទៅទំនាក់ ទំនងការងារនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ និងទៅធ្វើការនៅគ្រឹះស្ថាន WB Finance។

ទី២-ជាករណីធ្វើដំណើរមកពីក្រៅខេត្ត ចំនួន ០៣នាក់ ដែលបានរកឃើញនៅគោលដៅច្រកចូលខេត្ត ចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ដែលរួមមាន ៖ ១ឈ្មោះ ស៊ឹម ម៉ាច ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មកពីស្រុកល្វាឯម ខេត្តកណ្តាល ។

២. ឈ្មោះ សូ អាត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មកពីស្រុកកោះធំ ខេត្តកណ្តាល ៣ឈ្មោះ វ៉ាន វ៉េត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មកពីស្រុកស្អាង ខេត្តកណ្តាល។

រដ្ឋបាលខេត្ត សូមជូនដំណឹងជាការប្រញាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងឈ្មោះ ខន រិទ្ធី ដែលវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ទំនាក់ទំនងជាបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងសូមចូលរួមអនុវត្តវិធានការ“៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមប្រជាពលរដ្ឋ“សាធារណជន និងអ្នកពាក់ព័ន្ធ

ទាំងអស់ទទួលជ្រាប និងចូលរួមអនុវត្តតាមការជូនដំណឹងនេះឲ្យមានប្រើសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print