ភ្នំពេញ :នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃសភាពការណ៏គ្រប់គ្រង ចំពោះការចេញចូលរបស់អ្នកដំណើរតាមច្រកព្រំដែនគោក(កម្ពុជា-ថៃ)។
ដំណើរការកិច្ចប្រជុំបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ស្ថិតក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
...
ដោយ, សុខ ខេមរា