ទុស្សេចរន្តអគ្គីសនីបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង សមត្ថកិច្ចពន្លត់ទាន់ពេលវេលាខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ​អស់​មួយចំនួនធំ ហើយប៉ុន្តែមិនបណ្តាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះ។

ដែលហេតុ​ការណ៍​ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ​មានផ្សែង​ហុយ​ចេញយ៉ាងខ្លាំងចេញពីផ្ទះកើតហេតុ មួយសន្ទុះក្រោយមកក៏មានសម្លេងស្រែកឆោឡោឡើង​ឱ្យជួយ ហើយម្ចាស់ផ្ទះនិងកូនៗបាននាំគ្នារត់ចេញពីខាងក្នុងផ្ទះ ដោយមានទាំងភ្លើងបាននឹងកំពុងឆាប​ឆេះផ្ទះបាត់ទៅហើយ ។ ប្រជាពលរដ្ឋដែលនៅក្បែរខាងបាននាំគ្នាស្លន់ស្លោរបង្កការភ្ញាក់ផ្អើល ជួយយក​ទឹកជះ និងបាញ់ពន្លត់ តែអគ្គីភ័យឆាឆេះខ្លាំងពេកក៏បានទំនាក់ទំនងទៅសមត្ថកិច្ច ហើយភ្លាមៗនោះ រថយន្ត​អគ្គីភ័យបានមកអន្តរាគមន៍បាញ់ពន្លត់ផងដែរ តែដោយសារតែផ្លូវតូចចង្អៀតរថយន្តពិបាកចូល ហើយ​អគ្គី​ភ័យឆេះគួរសមដែរនោះ កម្លាំងពន្លត់អគ្គីភ័យបានប្រើប្រាស់ពេលប្រមាណជាង១ម៉ោង ទើបអាច​គ្រប់​គ្រងស្ថានការបានទាំងស្រុង មិនឱ្យរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ ។ ចំពោះទំហំ​នៃការ​ខូចខាតគឺបន្ទប់ជួលខាងក្រោម៥បន្ទប់ ដែលមានសម្ភារៈប្រើប្រាស់ទុកនៅខាងក្នុងខូចខាត​ស្ទើរ​ទាំង​ស្រុង ឆេះម៉ូតូម៉ត់អស់៥គ្រឿង ខូចខាតផ្ទះ​មួយ​ចំនួន តែមិនទាន់ដឹងថាមាន​តំលៃប៉ុន្មាន​នៅឡើយ​ទេ ហើយក៏មិនបណ្តាលឱ្យនណារម្នាក់គ្រោះថ្នាក់​ដល់​អាយុជីវិតនោះទេ គ្រាន់តែមានស្រ្តីម្នាក់ដួល​សន្លប់​ដោយសារ​តែមានផ្ទះនៅក្បែរកើតហេតុ ហើយខ្លាច​ឆ្លង​មកដល់ផ្ទះ​កាត់តែប៉ុណ្ណោះ ។

ក្នុងករណីអគ្គីភ័យខាងលើនេះ គឺសមត្ថកិច្ចសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទុស្សេខ្សែភ្លើង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ដូច្នេះ ៕

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print