ប្រធានាធិបតីអុីរ៉ង់ ផ្តល់អាទិភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩

ចែករំលែក៖

អុីរ៉ង់នឹងប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុកចាក់ជូនពលរដ្ឋ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។
នៅថ្ងៃទី២២ ខែមិថុនា ប្រធានាធិបតីថ្មីអុីរ៉ង់ លោក Ebrahim Raisi បានសន្យាថា នៅពេលខាងមុខនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចដូចដើមវិញ ។
អុីរ៉ង់នឹងប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុក ហើយប្រសិនបើចាំបាច់គឺត្រូវផលិតនៅក្រៅប្រទេសទៀតដើម្បីបង្កើនការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា ហើយពលរដ្ឋងាយស្រួលក្នុងការចាក់វ៉ាក់សំាង។
កាលពីថ្ងៃទី២២ ខែមិថុនា អ្នកនាំពាក្យកម្លាំងទាហានអុីរ៉ង់ លោក Ali Rabiei បានឱ្យដឹងថា ប្រទេសនេះនឹងប្រើប្រាស់វ៉ាក់សាំង ៣ប្រភេទ ផលិតនៅក្នុងប្រទេស ។ ជាមួយគ្នានេះនៅមានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដែលអុីរ៉ង់សហការផលិតជាមួយប្រទេសគុយបា។
តាមគម្រោង លោក Raisi នឹងចូលកាន់តំណែងប្រធានាធិបតីជំនួសលោក Hassan Rouhani នាខែសីហាខាងមុខនេះ ។រដ្ឋាភិបាលជិតបញ្ចប់អាណត្តិរបស់ប្រធានាធិបតីលោកRouhani ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីពលរដ្ឋដោយសារតែការយឺតយ៉ាវចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ៕

...

 

រូបថត៖AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print