កម្លាំង​នគរបាល​ជំនាញ​ ​បំបែកសំណុំរឿងកា​ប់ស​ម្លា​ប់​បុរស​ម្នាក់ ព្រោះតែ​រឿង​ទំនាក់​ពាក្យ​សម្ដី​ពេល​លេង​បាល់ទះ​ ឃាត់ខ្លួនមនុស្សចំនួន​ ៣នាក់

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំង​នគរបាល​ស្រុកបាទី​ នៃស្នងការដ្ឋានខេត្តតាកែវ​ បានបេីកប្រតិបត្តិការបំបែកសំណុំរឿងកា​ប់ស​ម្លា​ប់​បុរស​ម្នាក់ ព្រោះតែ​រឿង​ទំនាក់​ពាក្យ​សម្ដី​ពេល​លេង​បាល់ទះ​ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន​ ៣នាក់យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

បេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១នេះថា​ ជនសង្ស័យ​ទាំង​៣នាក់នេះ​ ត្រូវ​បានឃាត់ខ្លួនបានកាលពីរសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ខេត្ត​តាកែវ​។

ប្រភពដដែល​ បន្តថា​ ​ជនសង្ស័យទាំង​ ៣នាក់នេះទី​១-​ឈ្មោះ ម៉​ង សម្បត្តិ អាយុ​២១​ឆ្នាំ​, ទី​២-​ឈ្មោះ ម៉​ង សីហា អាយុ​១៩​ឆ្នាំ (​ត្រូវជា​បងប្អូន​បង្កើត​) និង​ទី​៣-​ឈ្មោះ ឌឹ​ម ប្រុស ហៅ​រាជ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។​ ចំណែក​​ជន​រង​គ្រោះ​ឈ្មោះ មាំ​ង ខែ​ម​រៈ អាយុ​២៧​ឆ្នាំ ដែល​ត្រូវ​ជន​ដៃដល់​កា​ប់​ត្រូវ​ចំនួន​ ២​កន្លែង បណ្តាល​ស្លា​ប់​ភ្លាម​ៗ​ក្នុង​ថ្លុក​ឈា​ម​នៅនឹង​កន្លែង​កើតហេតុ​​តែ​ម្តង​។

ដោយឡែក​ក្នុងប្រតិបត្តិការនេះ​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានដឹកនាំ​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ​ ក្រោម​ការបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញនេះ​ ទើប​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ទាំង​៣​នាក់ និង​ឈាន​ទៅ​ដល់​ការ​ចាប់ឃាត់ខ្លួន​បាន​ នៅ​ចំណុច​​វាលស្រែ ស្ថិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ខេត្តតាកែវតែម្តង។​ ខណៈដែល​ជន​ដៃដល់​ បានធ្វើ​សកម្មភាព​រួចហើយ​ ក៏​មិន​បានរ​ត់ទៅ​លាក់ខ្លួន​ទៅកន្លែងណា​ឆ្ងាយ​ឡើយ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ នៅ​ចំពោះ​មុខ​នគរបាល​ជំនាញ ពួកគេ​បាន​ឆ្លើយ​សារភាព​ថា៖ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដាវ​កា​ប់ និង​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ មាំ​ង ខែ​ម​រៈ បណ្តាល​ឲ្យ​ស្លា​​ប់​ពិត​ប្រាកដ​មែន។ មូលហេតុ​ដោយសារ​តែរឿងទំនាស់​ពាក្យ​សំដី​ក្នុង​ពេល​លេង​បាល់ទះ​ ជាមួយ​គ្នា​។

គួរបញ្ជាក់ថា​ បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ ស្តាប់​ចម្លើយ​សារភាព​រួចជនសង្ស័យ​ទាំង​ ​៣​នាក់​នេះ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ដែល​ជាម្ចាស់ករណី​ទទួលខុសត្រូវ​ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print