លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤:០០រសៀល នៅទីស្ដីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។ សូមបញ្ជាក់ជូនថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្ររួមមាន ១ ) ម៉ាសN95 ចំនួន 70.000 ម៉ាស់ ២ ) ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន 360គ្រឿង ៣ ) ឱសថ Dexamethasone ចំនួន19,000 ប្រអប់ និង៤ ) ម៉ាស៊ីនភ្លើង ចំនួន25គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន USD 658,000.000។

សូមបញ្ជាក់ថា, យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា, លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា សូមបញ្ជាក់ជូនថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្ររួមមាន ១) ម៉ាស N95 ចំនួន 70,000 ម៉ាស រដ្ឋមន្រ្តី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយឧបត្ថម្ភ គាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែល យើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនកូវីដ ១៩ ឱ្យបានកាន់តែឆាប់រហ័ស៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print