ខេត្តរតនគិរី៖ អ្នកមានវិជ្ជមានកូវីដ-១៩ដែលនិងផ្ទុះឡើងទ្រងទ្រាយធំក្នងសហគមន៍នាក្នុងតំបន់ខេត្តរតនគិរីគិតចាប់ពីថ្ងៃទី១៨-១៩ខែមិថុនាមកទល់ពេលនេះមានការកើនឡើងជាបន្តបន្ទាប់និងបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ហើយ។
ករណីមនុស្សស្លាប់ដោយសាកូវីដ-១៩នោះបានកើតឡើងនៅវេលាម៉ោង៨ៈ០០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំនុចខាងក្រោយវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពថា ដោយសារក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តរតនគិរី បានចុះទៅយកសំណាកធ្វេីតេស្តលេីសាកសព លទ្ធផលរកឃេីញថាមានវិជ្ជមានកូវីដ-១៩ ។
ប្រភពបន្តថា សាកសពករណីកូវីដ-១៩នោះឈ្មោះ ជា គឹមហាម ភេទប្រុស អាយុ ៤៧ឆ្នាំជនជាតិ ខ្មែរជាពលរដ្ឋមានទីលំនៅភូមិឃុំ កេីតហេតុខាងលេី ។
ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសាកសពរួចរាល់ក៏ត្រូវបានយកទៅបូជានៅឈាបនដ្ឋានវត្តភ្នំស្វាយ ៕
ដោយ៖ ជីវ័ន្ត