អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ

ចែករំលែក៖

ភ្នំពេញ, ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន មានការចាប់អារម្មណ៍ទៅ លើអ្វីដែលជាការណ៍នាំទៅដល់ការចាប់ខ្លួនយុវជន ០៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនសាធារណជនជប ដូចតទៅ៖

១- អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន ។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០៧របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការ នេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។ តាមមូល ហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការ បំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ ។

២- ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែល ឈរពីក្រោយឈ្មោះអង្គការនេះ ហើយដែលត្រូវក្រសួងមហាផ្ទៃបណ្តេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនអោយធ្វើសកម្មភាពខុសច្បាប់ ។ ជាក់ស្ដែង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន ០៣រូប ដោយក្នុងកិច្ច ប្រជុំពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋា ភិបាល ។ ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ឆេះឲ្យមានការបែកបាក់ជាតិ និងរំលោភបំពាន ទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្ក អសន្តិសុខសង្គម និងប៉ះពាល់ ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការតាមច្បាប់ជាធម្ព័ន្ធ ៣- ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា តាអធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ មិត្តមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង អោយងើបបះបោរបង្កើតឲ្យមានភាពចលាចលវឹកវរក្នុងប្រទេស ។ ចម្លើយ សារភាពរបស់ជនសង្ស័យទាំង ០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឲ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដួលរលំរាជរដ្ឋាភិបាល តាមវិធានការណ៍ផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេ យ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print