ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ រកឃើញពលករមកពីថៃដែលមកធ្វើចត្តាឡីស័កបាន១១ថ្ងៃ មានផ្ទុកវិជ្ជមានកូវីដ១៩ ហើយនាថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ក្រុមការងារយកសំណាកនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានយកសំណាកលើបុរសជាពលករមកពីប្រទេសថៃនិងបានធ្វើចត្តាឡីស័កមណ្ឌលជាំក្សាន្ត តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានឈ្មោះ លឹមព្រៃ អាយុ២៧ ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ខាងលើត្រូវ បន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ *៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កុំឱ្យឆ្លងទៅ ក្នុងក្រុមគ្រួសារ និងសហគមន៍ដទៃទៀតដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ ៕
ដោយ, សិលា