ភ្នំពេញ, នៅព្រលប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាង មីហឹរ Seoul មីហឹរ ៧យ៉ាង សាខាផ្សារសុវណ្ណា បុគ្គលិកជាច្រើននាក់ ដែលធ្វើការនៅទីតាំងខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន ជាបន្តបន្ទាប់នៅថ្ងៃនេះ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាង មីហឹរ Seoul មីហឹរ ៧យ៉ាង សាខាផ្សារសុវណ្ណា
ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ បុគ្គលិកជាច្រើននាក់ ដែលធ្វើការនៅទីតាំងខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន ជាបន្តបន្ទាប់នៅថ្ងៃនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
៊
ដោយ, សិលា