រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនា

ចែករំលែក៖

ខេត្តព្រៃវែង, រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១

តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកបាភ្នំ ចំនួន ​៦នាក់
៣-ស្រុកពារាំង ចំនួន ​៣នាក់
៤- ស្រុកពាមរក៍ ចំនួន ៣នាក់
៥- ស្រុកពាមរជ ចំនួន​ ២នាក់
៦- ស្រុកមេសាង ចំនួន​ ២នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ២នាក់
៨- ស្រុកព្រះសេ្តច ចំនួន ១នាក់
៩- ស្រុកសុីធរកណ្តាល ចំនួន ១នាក់
១០-ស្រុកកំចាយមារ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,២៧៧នាក់ បានព្យាបាល ជាសះស្បើយ ៨០៦នាក់ កំពុងសំរាកព្យាបាល ៤៥៤នាក់ និងស្លាប់ ១៧នាក់។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុករៀង រាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃ ក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

ចំពោះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២(ពីរ)ដងក្នុង មួសយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពឲ្យបានម៉ឺងម៉ាត់ បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម…ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយៈលេខខទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ (ឯកឧត្តម វេជ្ជ. សេង បញ្ញាឬទ្ធិ)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print