ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបិទបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤ រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។
រដ្ឋបាលខេត្តសៀមរាប សម្រេច:
ប្រការ១…ត្រូវបានបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤ រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់មាន ការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១២កន្លងទៅ។ ប្រការ២.…សេចក្តីសេចក្តីសម្រេចលេខ ០៧៦/២១ ស.ស.រ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់ រដ្ឋបាលខេត្តសៀមរាប ស្តីពីការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤ រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បី * ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវទុកជានិរាករណ៍។
ប្រការ៣..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុងសៀមរាប ប្រធានមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងចៅសង្កាត់ស្រង៉ែ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕