សេដ្ឋកិច្ច៖ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ តម្លៃថ្លៃប្រេងឆៅបានឡើង ខណៈដែលស្តុកប្រេងឆៅ និងសាំងរបស់អាម៉េរិក ធ្លាក់ចុះដែលនាំឱ្យមានសុទិដ្ឋិនិយមអំពីការរើបរើឡើងវិញលឿននៃតំរូវការប្រេង និងការមន្ទិលអំពីអនាគតនៃកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលអាចបញ្ចប់ទណ្ឌកម្មអាម៉េរិកលើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។
ជាក់ស្ដែងកាលពីថ្ងៃពុធទី២៣ ខែមិថុនាម្សិលមិញនេះ ប្រេងឆៅBrent បានឡើង៩សេន មកដល់៧៥,២៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើន០,៥ភាគរយ។ ចំណែកប្រេងផ្សារWTI បានកើន៦សេន ដល់៧៣,១៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើង០,៣ភាគរយកាលពីថ្ងៃពុធ។
ដោយឡែក ប្រេងឆៅនៅផ្សារទាំងពីរ បានហក់ឡើងខ្ពស់បំផុត កាលពីថ្ងៃពុធទី២៣ ខែមិថុនា ឆ្នាំ២០២១ បើធៀបនឹងថ្លៃប្រេងនានា ចាប់តាំងពីខែតុលាឆ្នាំ២០១៨ កន្លងមក ។
សូមជម្រាបថា ស្តុកប្រេងឆៅអាម៉េរិក បានធ្លាក់ចុះ៧,៦លានបារ៉ែលមកនៅត្រឹម ៤៥៩,១លានបារ៉ែល កាលពីថ្ងៃ១៨ ខែមិថុនា ជាចំនួនស្តុកទុកទាបបំផុត បេីគិតចាប់ពីខែមីនា ឆ្នាំ២០២០។
ដោយឡែកប្រទេសអ៊ីរ៉ង់វិញ កាលពីថ្ងៃពុធទី២៣ ខែមិថុនា ឆ្នាំ២០២១ បាននិយាយថា អាម៉េរិកបានយល់ព្រមដកចេញទណ្ឌកម្មទាំងអស់លើប្រេងរបស់អ៊ីរ៉ង់ និងការដឹកជញ្ជូនតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា “ខ្លួនគ្មានបានព្រមព្រៀងអ្វីទេដរាបណាអ្វីៗគ្រប់យ៉ាងត្រូវបានព្រមព្រៀងគ្នា” នៅក្នុងកិច្ចពិភាក្សាដើម្បីធ្វើអោយរស់ឡើងវិញកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥៕ដោយ៖សហការី
រូបភាព៖Reuters