បើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ !

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច:

ប្រការ១..ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការផ្សារឯកជន ដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ និង អនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ តទៅ លើកលែងតែផ្សារ មិនរៀបរយ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ប្រការ២..ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការឡើងវិញ ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារឯកជន ទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដូចខាងក្រោម៖
– យកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជូបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ
– ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូល គ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ ក្នុងបរិវេណផ្សារនីមួយៗ

អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ៖ ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារ ឯកជននីមួយៗ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យ ជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២០០.០០០ ៛ ដល់ ១.០០០.០០០៛ ស្របតាមប្រការ ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជា ប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត ដោយគ្មានការលើកលែងឡើយ។
– ហាមដាច់ខាតការជួបជុំបមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារឯកជននីមួយៗ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះ៖ បុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ២.០០០.០០០៛ ស្របតាមប្រការ ១ នៃសេចក្តី សម្រេចលេខ ០៨៩/២១ សសរច ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

– តម្រូវឱ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុង បរិវេណផ្សារ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

– រៀបចំកំណត់ច្រកចេញ-ចូលផ្សារ ដើម្បីងាយស្រួលគ្រប់គ្រងការចេញ-ចូលរបស់អាជីវករ អតិថិជន និងកំណត់ច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន
– ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់ទឹកអាល់កុល-ដែលអាល់កុល និងអនុវត្តការស្កេន QR Code
-ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់

– ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬ ដាក់ទឹកអាល់កុល-ដែលអាល់កុល ឱ្យបានច្រើន

ទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់
– ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំនៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារ និងត្រូវយកចិត្ត ទុកដាក់លាងសម្អាតបន្ទប់ទឹក និងជូតសម្អាតដោយទឹកអាល់កុល ឬទឹកសាប៊ូចំពោះកន្លែងដែលមានការប៉ះពាល់ច្រើន
– ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រមូលកាកសំណល់ ដោយត្រូវដាក់ពង្រាយធុងសំរាមឱ្យបានគ្រប់គ្រាន់ និងត្រូវពាក់ស្រោមដៃ ឬ ប្រើប្រាស់ប្រដាប់ចាប់ប្រមូលសំរាមជានិច្ច
– ចៀសវាងការទទួលទានអាហារជុំគ្នា ក្រៅពីរង្វង់សាច់ញាតិ-ក្រុមគ្រួសារ ឬ អ្នកនៅក្នុងទីសំណាក់ ជាមួយគ្នា និងលើកទឹកចិត្តឱ្យវេចខ្ចប់អាហារមកពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទាននៅក្នុង អំឡុងពេលប្រកបអាជីវកម្មក្នុងបរិវេណផ្សារ

– ប្រសិនបើមានអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ អតិថិជន ឬ ជនណាម្នាក់ដែល មានវត្តមានក្នុងបរិវេណផ្សារ មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្តាសាយ ពិបាកដក ដង្ហើម ឬ រោគសញ្ញាផ្សេងទៀត ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារឯកជននីមួយៗ ត្រូវហៅទូរស័ព្ទ ទៅកាន់លេខ ១១៥ និងទំនាក់ទំនងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុម គ្រូពេទ្យចុះយកសំណាក ហើយត្រូវរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ទាន់។

ប្រការ៣ ..ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួត ពិនិត្យតាមផ្សារនីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ។ ក្នុងករណីរក ឃើញថា ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារឯកជន ឬ បុគ្គលណាម្នាក់ មិនព្រមសហការ ឬ មិនអនុវត្តតាម ខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print