Le Moon Sky Bar ដែលមានទីតាំងស្ថិតនៅផ្លូវ១៥២ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ មានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី24 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, Le Moon Sky Bar ដែលមានទីតាំងស្ថិតនៅផ្លូវ១៥២ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ មានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​ Le Moon Sky Bar ដែលមានទីតាំងស្ថិតនៅផ្លូវ១៥២ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៨៖០០ តទៅ។

🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print