ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅហ្វុីលីពីន ស្លាប់៦នាក់

ចែករំលែក៖

កម្លាំងទាហានអាកាសហ្វីុលីពីន PAF បានប្រកាសឱ្យដឹងថា ឧទ្ធម្ភាគចក្រ S-70i Black Hawk របស់ប្រទេសនេះបានធ្លាក់នៅភាគខាងជើងទីក្រុងម៉ានីល កាលពីយប់ថ្ងៃទី២៣ខែមិថុនា បណ្តាលឲ្យអ្នកនៅលើឧទ្ធម្ភាគចក្រទាំងអស់ស្លាប់ ។ ឧទ្ធម្ភាគចក្រ S-70i Black Hawk ទើបតែទិញមកថ្មី ។
តាមការប្រកាសរបស់កម្លាំងទាហានអាកាសហ្វីុលីពីន កម្លាំងជួយសង្គ្រោះមិនបានរកឃើញអ្នកនៅរស់ក្នុងហេតុការណ៍គ្រោះថ្នាក់នោះឡើយ។ ក្រុមជំនាញមិនទាន់ប្រកាសពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ រហូតដល់គ្រួសារជនរងគ្រោះទទួលបានព័ត៌មានពីហេតុការណ៍ខាងលើ។

កម្លាំងទាហានអាកាសហ្វីុលីពីន បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់នៅវេលាម៉ោង២២ ថ្ងៃទី២៣ខែមិថុនា ក្នុងពេលហោះហើរហ្វឹកហាត់។ គ្រោះថ្នាក់កើតឡើងក្រោយពេលចាកចេញពីអាកាសយានដ្ឋានយោធានៅក្នុងស្រុក Capas ខេត្ត Tarlac ។ ម្លាំងទាហានអាកាសក៏បានបើកយុទ្ធនាការស្វែងរកក្រោយឧទ្ធម្ភាគចក្រខាងលើបាត់ទំនាក់ទំនងហើយមិនបានវិលត្រឡប់មកវិញឡើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីុលីពីន លោក Delfin Lorenzana បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះមាន អាកាសយានិក៣នាក់ ក្រៅពីនេះគឺទាហាន៕ដោយ៖ធីរីណា

...

ឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿង។ ( ប្រភព៖PAF)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print