ដូចគេថតខ្សែភាពយន្ត ដៃគោយន្តកន្ត្រៃវ័ធមនុស្សទៅគាបនឹងចម្ពាមដើមឈើស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  ប្រៀបដូចគេថតខ្សែភាពយន្តដែលបុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារបើកគោយន្តកន្ត្រៃទៅបុកដើមឈើហើយដៃគោយន្តវ័ធបំផ្លោងខ្លួនបុរសនេះទៅគាបជាប់នឹងចចម្ពាមមែកឈើ ផុតដង្ហើមភ្លាមមួយរំពេច។
ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៤ខែមិថុនា ឆ្នំា២០២១នេះ នៅលើផ្លូវលំត្រង់ចំណុចលើខ្នងអាងត្រពាំងថ្មខាងកើតលូដើមពុទ្រា ស្ថិតនៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះកែវ បូរ៉ា អាយុ៤៨ឆ្នាំ មុខរបរ កសិក ររស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បើកបរគោយន្តកន្ត្រៃចេញពីផ្ទះទៅដាក់ជីនៅឯស្រែក្នុងទិសដៅពីកើត ទៅទិសលិច។ លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគោយន្តនោះរេចង្កូត ច្រឡោត ជ្រុលទៅបុកដើមឈើមួយដើមនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យដៃគោយន្តវ័ធបំផ្លោងខ្លួនបុរសនេះទៅគាប.កជាប់នឹងចម្ពាមមែកដើមឈើស្លាប់ភ្លាមមួយរំពេចដោយគ្មានអ្នកណាជួយទាន់ឡើយ។ ចំណែក គោយន្តខូចខាតបន្តិចបន្តួចដោយនៅរោទិ៍ម៉ាស៊ីន(មិនរលត់)ហើយត្រូវអ្នកភូមិចេញទៅជួយជួពន្លត់ម៉ាស៊ីននិងមានបំណងយកជនរងគ្រោះទៅកាន់មន្ទីពេទ្យដែរ តែពេលស្ទាបដង្ហើមដឹងថាបានបាត់បង់ជីវិតទៅហើយ ទើបនាំគ្នារាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននិងក្រុមគ្រួសារ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print