អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចផ្អាកជាបណ្តោះអាសន្នសកម្មភាពអាហារដ្ឋាន កាឡាក់ស៊ី ស្ថិតនៅក្នុងភូមិ ស្រែពោធិ៍ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេច: ប្រការ ១._ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ននូវភោជនីយដ្ឋាន “កាឡាក់ស៊ី” ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទីតាំងបានរកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩ ដោយ គិតចាប់ពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។

ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងមូលដ្ឋាន ដែលបានរកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩នេះ មានគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ធានាការពារបានអាយុជីវិត ប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។
ប្រការ ២.…ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្ននូវភោជនីយដ្ឋាន “កាឡាក់ស៊ី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ត្រូវ៖ – ហ៊ុំព័ទ្ធទីតាំងភោជនីយដ្ឋាន “កាឡាក់ស៊ី” ដូចបានកំណត់ខាងលើ

– ផ្អាកការចេញ-ចូលទីតាំងនេះ

– អ្នករស់នៅ និងអ្នកដែលមានការប៉ះពាល់នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ក្នុងទីតាំងនេះចាប់ពីថ្ងៃទី ០៩ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តសំណាកវិភាគ រកជំងឺកូវីដ-១៩

– បន្តស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលដើម្បីយកសំណាកវត្ថុវិភាគ និងធ្វើចត្តាឡីស័ក

– អនុវត្តវិធានការពិន័យអន្តរការណ៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ប្រការ ៣..បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤..នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ហាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាល ក្រុងស្ទឹងត្រែង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print