សូមមានការប្រុងប្រយ័ត្ន! ឯកសារដែលមាននៅក្នុងឧបករណ៍ WD My Book Live អាចនឹងត្រូវលុបចោល

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកប្រើប្រាស់ជាច្រើនបានរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមបន្ទាប់ពីទិន្នន័យរបស់ពួកគេ ដែលបានសន្សំទុកជាច្រើនឆ្នាំមកហើយនោះនៅក្នុងឧបករណ៍ Western Digital My Book Live ត្រូវបានលុបចោលទាំងស្រុង។

អ្នកប្រើប្រាស់មួយចំនួនបានឱ្យដឹងថា មុនពេលដែលទិន្នន័យរបស់ពួកគេត្រូវបានលុបចោលនោះ ពួកគេបានទទួលការបង្គាប់ពីចម្ងាយឱ្យធ្វើការផ្លាស់ប្ដូរកំណត់ទៅ factory reset។ ប៉ុន្តែបន្ទាប់ពីឧបករណ៍នេះ ត្រូវបានបិទហើយបើកវិញ ទិន្នន័យទាំងអស់ត្រូវបានលុបចោល ហើយពួកគេក៏មិនអាចចូលទៅក្នុងឧបករណ៍នេះទៀតបាន ដោយសារតែលេខសម្ងាត់របស់ពួកគេក៏ឈប់ដំណើរការផងដែរ។

WD My Book Live គឺជាឧបករណ៍សម្រាប់ផ្ទុកទិន្នន័យ ហើយវាភ្ជាប់ទៅនឹងអុីនធឺណិតតាមរយៈខ្សែ Ethernet ដើម្បីអាចឱ្យអ្នកប្រើប្រាស់ផ្ទុកនិងទាញយកទិន្នន័យពីឧបករណ៍ណាមួយក៏បាន។ បច្ចុប្បន្នក្រុមហ៊ុន Western Digital បានគិតថា បញ្ហានេះគឺដោយសារតែកម្មវិធីមេរោគ ហើយក្រុមហ៊ុនបានស្នើសុំឱ្យអ្នកប្រើប្រាស់ទាំងអស់បញ្ឈប់ការភ្ជាប់ឧបករណ៍នេះទៅនឹងអុីនធឺណិតជាបន្ទាន់ ក្នុងពេលដែលក្រុមហ៊ុនកំពុងតែបន្តធ្វើការស្រាវជ្រាវ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print