ឥណ្ឌូនេស៊ី៖ ក្រុមឧទ្ទាមចាប់ខ្លួនមនុស្ស៤នាក់ធ្វើជាចំណាប់ខ្មាន់ហើយសម្លាប់ពលករ៤នាក់

ចែករំលែក៖

អ្នកនាំពាក្យកម្លាំងប៉ូលិស Papua លោក Ahmad Musthofa Kamal បានប្រកាសឲ្យដឹងថាក្រុមឧទ្ទាមប្រមាណ៣០ នាក់បានបើកការបាញ់ប្រហារទៅលើកម្មករសំណង់នៅការដ្ឋានក្នុងទីក្រុង Yahukimo ប្រទេសឥណ្ឌូនេស៊ី ។

មន្ត្រីឥណ្ឌូនេស៊ីនៅថ្ងៃទី២៥ខែមិថុនា បានផ្សាយថា ក្រុមឧទ្ទាមនៅខេត្តPapua ខាងកើត បានចាប់ខ្លួន មនុស្ស៤នាក់ធ្វើជាចំណាប់ខ្មាំង ក្រោយវាយប្រហារទៅលើការដ្ឋានសំណង់មួយកន្លែងបណ្តាលឲ្យកម្មករសំណង់៤នាក់ស្លាប់។
អ្នកនាំពាក្យកម្លាំងប៉ូលិស Papua លោក Ahmad Musthofa Kamal បានឲ្យដឹងថាការវាយប្រហារខាងលើ កើតឡើងនៅថ្ងៃទី២៤ខែមិថុនា។ នៅពេលនេះក្រុមជំនាញកំពុងស្វែងរកចំណាប់ខ្មាំងដែលក្រុមខ្មាន់កាំភ្លើងនាំទៅ ។ គេមិនទាន់ដឹងថាចំណាប់ខ្មាំងជាកម្មការឬអ្នកណាផ្សេងនោះឡើយ។
កន្លងមក ក្រុមឧទ្ទាម Papua បានវាយប្រហារដុតបំផ្លាញផ្ទះសម្បែង សាលារៀន និងសម្លាប់ពលរដ្ឋជាច្រើន។ មិនតែប៉ុណ្ណោះក្រុមឧទ្ទាមក៏បានវាយប្រហារទៅលើកម្លាំងប៉ូលិសទាហានផងដែរ .
ក្រោយការវាយប្រហារគ្នា ជាមួយកម្លាំងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាម នៅ papua កាលពីចុងខែមេសា បណ្តាលឲ្យមេទ័ពម្នាក់ ស្លាប់ រដ្ឋាភិបាលក៏បានសម្រេចដាក់ក្រុមឧទ្ទាម នៅខេត្តPapua ជាក្រុមភេរវកម្ម ដែលត្រូវកម្ចាត់៕

ដោយ៖ធីរីណា

...


រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print