ខេត្តស្ទឹងត្រែង , សេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦១នាក់ទៀត នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១។
ចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការ
ពាក់ម៉ាស និងលាងសម្អាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។
អ្នកជំងឺខាងលើបានរៀបចំដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ (មណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត)។
ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយ នឹងករណីវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ដើម្បីយកសំណាកវិភាគតាមបច្ចេកទេសសុខាភិបាល។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ និងធ្លាប់ចេញចូលក្នុង ភោជនីយដ្ឋាន “កាឡាក់ស៊ី” អាហារដ្ឋាន “ស្រីម៉ៅ” អាហារដ្ឋាន “វិមានមាស” និងអាហារដ្ឋាន “សួនរីករាយ ក្នុងក្រុងស្ទឹងត្រែង ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ សូមធ្វើការ ទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូដ-១៩។
សូមចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នកពាក់ព័ន្ធទទួលជ្រាប និងចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកវីដ-១៩ឲ្យមានប្រសិទ្ធភាព៕
ដោយ, សុខ ខេមរា