ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ទី១៦ ខែមិនា ឆ្នាំ២០១៦ៈ ដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងភារៈជាម្តាយផង ជាឪពុកផងរបស់ប្អូនស្រី ញឹក ចំរើន ម៉េម៉ាយកូន២នាក់ក្នុងបន្ទុក ត្រូវប្តីបោះបង់ចោល រស់នៅក្នុងជីវភាពលំបាកវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយប្រកបរបរឡើងត្នោតធ្វើស្ករ និង សុីឈ្នួលដកស្ទូង ច្រូតកាត់ បានមួយថ្ងៃរស់មួយថ្ងៃ ។
អំណោយមនុស្សធម៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកស្រី តាមរយៈចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបាននាំយកមកជូនដល់ដៃប្អូនស្រី ញឹក ចំរើន ដែលរស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
អំណោយរួមមានៈ អង្ករ៥០គីឡូក្រាម មីខ្លាឃ្មុំ២កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ២យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ប៊ីចេង៥០០ក្រាម ប្រេងឆា២លីត្រ នំធុង២ធុង ទឹកដោះគោខាប់២៤កំប៉ុង នំស្រួយ៥០កញ្ចប់ មុង២ ភួយ២ សារុង២ ក្រម៉ា២ ធុងទឹក២ និង ថវិកាចំនួន ៥០មឺុនរៀល៕
ដោយ៖ សុខ ខេមរា