ភ្នំពេញ៖ រឿងរ៉ាវស្នេហារបស់ យុវវ័យមួយគូមិនដឹងថាស៊ីជម្រៅដល់កំរិតណានោះទេរហូតឈានដល់តួឯកប្រុសស្រែកទ្រហោយំនៅចំពោះមុខមហាជនរាប់រយនាក់ ដោយឡែកតួឯកខាងស្រីបានធ្វើការបដិសេធ “សុំចប់ត្រឹមហ្នឹង…” ។
រឿងរ៉ាវស្នេហារបស់យុវវ័យ មួយនេះបានបង្កការភ្ញាក់ផ្អើលជាសាធារណៈកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមសកម្មភាពដែលគូស្នេហ៍មួយនេះសម្តែងជាសាធារណៈបង្ហាញថាតួឯកប្រុសមានចិត្តប្រតិព័ទ្ធខ្លាំងណាស់ទៅលើតួឯកស្រីដែលមានរូបរាងស្តើងតូចច្រឡឹង សម្បុរស ស្លៀកខោខ្លី ស៊ិចស៊ី រហូតខាងប្រុសស្រែកយំសុំស្រុះស្រួលគ្នាវិញ តែខាងស្រីបានប្រើពាក្យសំដីតបតខ្លាំងៗ មានន័យថា ” ឈប់ទំនាក់ទំនងគ្នាទៀត… ចប់ត្រឹមហ្នឹង ” និងបង្ហាញ កាយវិការមិនព្រមទៅតាមខាងប្រុសវិញឡើយ៕
...
ដោយ៖ សណ្តោស