សាខាកាកបាទក្រហមរាជធានីភ្នំពេញនៅតែបន្តចុះសួរសុខទុក្ខកុមារកំព្រាចំនួន១១០នាក់

ចែករំលែក៖

ភ្នំពេញៈ​ សាខាកាកបាទក្រហមរាជធានីភ្នំពេញនៅតែបន្តចុះសួរសុខទុក្ខកុមារកំព្រាចំនួន១១០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នា២០១៦ ។
ក្រុមការងារសាខាដឹកនាំដោយ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខកុមារ រស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ នៅក្នុងមណ្ឌល កុមារកំព្រាបុរីទារក និងកុមារជាតិ រាជធានីភ្នំពេញ ។
លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្មួយៗកុមារទាំងអស់ ដោយសេចក្តីនឹករលឹក និងកោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ បុគ្គលិក អ្នកមើលថែកុមារក្នុងមណ្ឌលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការជួយថែរក្សាមើលខុសត្រូវលើកុមារទាំងនោះ ។
សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បាននាំយកម្សៅបំប៉នសុខ ទៅចែកជូនកុមារក្នុងមណ្ឌលជាច្រើលើកកន្លងមកហើយ ។
កាកបាទក្រហមកម្ពុជា នៅតែបន្តជួយយកចិត្តទុកដាក់ចំពោះក្មួយៗកុមារ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕សុខ​ ខេមរា

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print