ភ្នំពេញ, ក្រសួងសុខាភបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANHUA QINGWEN JIAONANGខុសច្បាប់។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាយោងតាមការពិនិត្យឃើញមានគណនីបណ្ដាញសង្គមហ្វេសប៊ុក (Facekkok) ចំនួន ៨ ឈ្មោះ៖ ១-Global Products ២-សុខភាពប្រចាំថ្ងៃ M-Online Shop G-JHRWS d-dynanos-Lianhua Qingwen Capsule -R&N Supply 999 online shop ៨-Morakatលក់អាកុលសុទ្ធ100% និងគណនីផ្សេងៗមួយចំនួនទៀត រួមទាំងឱសថស្ថាន ឱសថស្ថានរង អគារលក់ ឱសថបុរាណមួយចំនួន កំពុងផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LANHUA QINGWEN JIAONANG គ្មានលេខបញ្ចិកា និង គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ ព្រមទាំងកំពុងផ្សព្វផ្សាយ ភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត ដោយគ្មានមូលដ្ឋាន វិទ្យាសាស្ត្រត្រឹមត្រូវ ថាអាចព្យាបាលជំងឺកូវីដ-១៩បានជាដើម…។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការលក់ ឱសថ ឬឱសថបុរាណ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយតម្រូវឱ្យលក់នៅ ក្នុងឱសថស្ថាន ឱសថស្ថានរង និងអគារលក់ឱសថបុរាណ ស្របច្បាប់តែប៉ុណ្ណោះ។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ឱសថ ឬ ឱសថបុរាណគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែក ខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនជ្រាបថា បន្ទាប់ពីក្រសួងសុខាភិបាលបានទិញឱសថ ផលិតផល បំប៉នសុខភាព ឬឱសថបុរាណ ដែលលក់តាមប្រព័ន្ធអនឡាញ មកធ្វើការត្រួតពិនិត្យគុណភាព បានពិនិត្យឃើញថាផលិតផលទាំងនោះ ភាគច្រើនពុំអាចធានាបាននូវគុណភាពបានឡើយ គឺជាផលិតផលមានគុណភាពមិនត្រឹមត្រូវ ឬក្លែងក្លាយទៀតផង។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ ឱសថបុរាណចិន LANHUA QINGWEN JIAGNANG ក៏ដូចជាឱសថបុរាណ ឬឱសថផ្សេងៗទៀត ដែលលក់តាមអនឡាញគ្រប់ប្រភេទ ដោយត្រូវទិញឱសថ ឬឱសថបុរាណ ដែលហនលេខទិដ្ឋាការ ឬបញ្ជីកាត្រឹមត្រូវពីតាមឱសថស្ថាន ឱសថស្ថានរង ឬអគារលក់ឱសថបុរាណស្របច្បាប់។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗ ទៀត ដែលបាន និងកំពុងនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថបុរាណចិនខាងលើ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនសាធារណជនត្រូវការព័ត៌មានបន្ថែមសូមទំនាក់ទំនងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕