កិច្ចពិភាក្សាស្តីពីដំណើរការកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ

ចែករំលែក៖

សារព័ត៌មាន Tehran Times បានដកស្រង់សម្តី លោក Mikhail Ulyanov ប្រធានគណៈប្រតិភូពិភាក្សារបស់រុស្ស៊ីដែលបានបញ្ជាក់ថា កិច្ចពិភាក្សាលើកទី៧ ដើម្បីដំណើរការកិច្ចព្រមព្រៀងបរមាណូ អុីរ៉ង់ឆ្នាំ២០១៥ នឹងធ្វើឡើងនៅទីក្រុង Vienna ប្រទេសអូទ្រិីស។

នៅលើបណ្តាញសង្គម Twitter លោក Ulyanov បានឱ្យដឹងថា ដំណើរការកិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូអុីរ៉ង់ ឬហៅថាគម្រោងអនុវត្តរួមជាទ្រង់ទ្រាយ (JCPOA) នឹងធ្វើនៅទីក្រុង Vienna ប្រទេសអូទ្រិីស ។ លោកបន្តទៀតថា កិច្ចពិភាក្សានឹងធ្វើឡើងមុនថ្ងៃទី៤ ខែកក្កដា ។
រដ្ឋលេខាធិការក្រសួងការបរទេសអុីរ៉ង់លោក Abbas Araqchi ប្រធានគណៈប្រតិភូពិភាក្សាអុីរ៉ង់ នៅទីក្រុង Vienna បញ្ជាក់ថា ភាគីពាក់ព័ន្ធបានទំនាក់ទំនងគ្នាដើម្បីសម្រេចបានកិច្ចពិភាក្សាដ៏សំខាន់។ លោកបន្តទៀតថា ភាគីពាក់ព័ន្ធបានឈានជិតដល់កិច្ចព្រមព្រៀង ដោយសង្ឃឹមថាកិច្ចពិភាក្សាបន្ទាប់នឹងបញ្ចប់ដោយកិច្ចព្រមព្រៀង។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៥ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Saeed Khatibzadeh បានបញ្ជាក់ថា បណ្តាប្រទេសមហាអំណាចជុំវិញពិភពលោក ត្រូវតែចេញសេចក្តីសម្រេចចុងក្រោយ ដើម្បីដំណើរការឡើងវិញ JCPOA ។
ការប្រកាសខាងលើរបស់អុីរ៉ង់ ក្រោយពេលក្រសួងការបរទេសអាមេរិកអំពាវនាវដល់អុីរ៉ង់ ត្រូវតែសហការជាមួយអង្គការ IAEA ដើម្បីធានាដល់សកម្មភាពតានដានកម្មវិធីបរមាណូ ដែលជាការគោរពតាមកិច្ចព្រមព្រៀង JCPOA ៕

...


រូបភាព៖THX

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print