សុន្ទរកថាបើករបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពី«កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)នៅក្នុងគម្រប់ខួប២៥ឆ្នាំ៖ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ»

ចែករំលែក៖

ភ្នំពេញ, សុន្ទរកថាបើករបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្តីពី«កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)នៅក្នុងគម្រប់ខួប២៥ឆ្នាំ៖

ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, លោក លោកសី្រ!

១. ជាកិច្ចចាប់ផ្តើម ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសចំពោះ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលបានរៀប ចំកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់នេះ ខ្ញុំក៏សូមស្វាគមន៍ លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប លោករដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស សហព័ន្ធរុស្ស៊ី សាធារណរដ្ឋកូរ៉ សិង្ហបុរី និងឡាវ ។ ខ្ញុំសង្កេតឃើញមានការចូលរួមយ៉ាងច្រើនពីសំណាក់ឧត្តមមន្ត្រីទទួលបន្ទុកកិច្ច ប្រជុំអាស៊ី-អឺរ៉ុប (ASEM) ឯកអគ្គរដ្ឋ/រាជទូត វាគ្មិនកិត្តិយស និងអ្នកចូលរួមជាច្រើនផ្សេងទៀតនា ថ្ងៃនេះ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះពិតជាឆ្លុះបញ្ចាំងពីភាពតំណាង និងអធិកអធមស្របពេលយើង កំពុងប្រារព្ធខួប២៥ឆ្នាំនៃការងារ ASEM ។

២. ដំណើរការ ASEM បានឆ្លងកាត់វិថីដ៏វែងឆ្ងាយមួយ។ ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ ASEM បាន បង្ហាញខ្លួនជាវេទិកាដ៏សំខាន់មួយក្នុងតភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុប និងជំរុញភាពជាដៃគូរវាង ទ្វីបទាំងពីរ។ យោងតាមស្ថិតិបង្ហាញឱ្យយើងឃើញថានាពេលបច្ចុប្បន្ន ASEM គឺជាក្របខណ្ឌន កិច្ចសហប្រតិបត្តិការ ធំជាងគេបំផុតក្រៅពីអង្គការសហប្រជាជាតិដោយតំណាងឱ្យ ៦០ភាគរយ នៃប្រជាជនពិភពលោក, ៥៥ភាគរយនៃពាណិជ្ជកម្មពិភពលោក៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក និង ៧៥ភាគរយនៃទេសចរណ៍ពិភពលោក។ ដោយឈរលើការចូលរួមចំណែកដ៏សំខាន់មួយនេះ ASEM អាចមានឥទ្ធិពលខ្លាំង និងបានក្លាយជាចំណែកមួយនៃពហុភាគីនិយម និងអភិបាលកិច្ច សកល ផងដែរ។

លោកបន្តថា, លោក លោកសី្រ! ៣. នៅពេលនិយាយអំពីពហុភាគីនិយម ខ្ញុំទទួលស្គាល់ថា បាននិងកំពុងស្ថិតក្រោមសម្ពាធកាន់តែ
ខ្លាំងទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការកើនឡើងនៃឯកតោភាគីនិយម ការគាំពារនិយម និងនយោបាយប្រជានិយម ជាដើម ។ យើងក៏បានជួបប្រទះនូវបញ្ហាប្រឈមនៃ អភិបាលកិច្ចសកល ជាមួយនឹងសម្ពាធភូមិសាស្ត្រនយោបាយដែលចេះតែកើនឡើងជាបន្តបន្ទាប់ ផងដែរ ។ នេះជាការអំពាវនាវដល់ដៃគូ SEM ទាំងអស់ឱ្យប្រុងស្មារតី និងខិតខំប្រឹងប្រែង រួមគ្នាធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធពហុភាគីនិយមដើម្បីបុព្វហេតុនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប នាពេលអនាគត។

៤. ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាឧទាហរណ៍ជាក់ស្តែងមួយ។ វាជាការរំលឹក ដ៏ម៉ឺងម៉ាត់មួយថា មិនមានប្រទេសណាមួយមានសុវត្ថិភាពនោះទេ លើកលែងតែគ្រប់ប្រទេសទាំងអស់ មានសុវត្ថិភាព ហើយមានតែតាមរយៈពហុភាគីនិយម និងអង្គការពហុភាគី ដូចជាអង្គការសុខភាព ពិភពលោក (WHO) តែប៉ុណ្ណោះ ទើបយើងអាចសង្ឃឹមយកឈ្នះគ្រោះដ៏កាចសាហាវមកលើមនុស្ស ជាតិនេះបាន។ ជាការពិតណាស់ ករណីខាងលើនេះ ក៏ត្រូវបានអនុវត្តដូចគ្នាចំពោះបញ្ហាសកលដទៃទៀតដែរ ដូចជាពាណិជ្ជកម្មជាដើម។ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក គឺចាំបាច់ណាស់ ប៉ុន្តែបញ្ហានេះទាមទារនូវឆន្ទៈរួម ដើម្បីធានាបាននូវការកាត់បន្ថយវិសមភាពរវាង និងក្នុងចំណោមរដ្ឋ និងរដ្ឋ។

៥. ស្ថិតក្នុងស្ថានភាពនៃបញ្ហាប្រឈមសកលដែលមិនធ្លាប់មានពីមុនមកមួយនេះ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយដែល ASEM នៅតែបន្តប្ដេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ ដូចបាន ឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តី ASE ស្តីពីជំងឺកូវីដ-១៩ ដែលត្រូវបានអនុម័ កាលពីខែកញ្ញាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មូលបទនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” កាន់តែមានពាក់ព័ន្ធជាងពេល ណាៗទាំងអស់។
លោក លោកសី! ៦. តើយើងមានចក្ខុវិស័យយ៉ាងណាសម្រាប់អនាគត ASEM ក្នុងរយៈពេល ២៥ឆ្នាំទៅមុខទៀត?

៧, ច្បាស់ណាស់ សម្ពាធនៃកំណើនប្រជាជននឹងនាំឱ្យមានការកើនឡើងទៅលើនគរូបនីយកម្ម និងហេដ្ឋា រចនាសម្ព័ន្ធ ,កង្វះខាតធនធានធម្មជាតិដែលកំពុងតែថយចុះយ៉ាងឆាប់រហ័ស, ផលប៉ះពាល់នៃការ កើនកំដៅផែនដី និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផ្សេងទៀត, និងបដិវត្តឧស្សាហកម្មទី៤
ឬអាចឈានទៅដល់ទី៥, ក៏ដូចជាប្តូរទិសដៅបន្តិចម្តងៗឆ្ពោះទៅរកភូមិសាស្ត្រនយោបាយពហុប៉ូល។ ទំនោរដែលមិនអាចបកក្រោយបានទាំងអស់នេះ នឹងជំរុញឱ្យ ASEM កាន់តែមានភាពច្នៃប្រឌិត និង គិតកាន់តែវែងឆ្ងាយក្នុងការស្វែងរកដំណោះស្រាយប្រកបដោយចីរភាព។

៨ ,ការប្ដេជ្ញាចិត្តរបស់ ASEM ឆ្ពោះទៅកាន់ការកសាងសហគមន៍មួយប្រកបដោយភាពស្អិតរមួត មានលក្ខណៈប្រកួតប្រជែង ភាពធន់ និងចីរភាព សម្រាប់ប្រជាជនអាស៊ីនិងអឺរ៉ុបនៅតែបន្ត ជាអាទិភាពចម្បងរបស់យើង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានិងសាមគ្គីភាពរបស់យើងក្នុងការ ដោះស្រាយការផ្លាស់ប្តូរ និងឧបសគ្គធំៗនានាត្រូវតែកើតមានឡើងដើម្បីសម្រេចបាននូវគោលបំណង ខាងលើ ខ្ញុំសូមគូសបញ្ជាក់ថា គុណតម្លៃអាស៊ីនិងអឺរ៉ុបគឺជាគុណតម្លៃរួម ស្របពេលដែល សុខុមាលភាពរបស់ប្រជាជនយើង ជាគោលដៅរួមគ្នារបស់យើង។

៩. ក្នុងន័យនេះ ថ្នាក់ដឹកនាំ ASEM នឹងមានឱកាសសម្រាប់ការពិភាក្សាលើបញ្ហាជាច្រើននៅកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នាពេលខាងមុខនេះ ដើម្បីបង្ហាញពីការចូលរួមយ៉ាងមោះមុតរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកល។

១០.ខ្ញុំរំពឹងថាការងារសមូហភាពរបស់យើងនឹងផ្តោតទៅលើការចែកចាយវ៉ាក់សាំង ការបង្កើតបរិយាកាស អំណោយផលដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ និងមានអភិក្រមជាប្រព័ន្ធមួយឆ្ពោះទៅការអនុញ្ញាត ឱ្យ មានការធ្វើដំណើរឡើងវិញ ក្នុងចំណោមការងារដទៃផ្សេងទៀត។ លើសពីនេះ កិច្ចប្រជុំកំពូល ក៏នឹងផ្តល់នូវវេទិកាដ៏មានឥទ្ធិពលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM ដើម្បីបញ្ជាក់ជាថ្មីម្ដងទៀត នូវការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់សន្តិភាព និងសន្តិសុខ ការគោរពនូវភាពចម្រុះ និងការសណ្ដោស ប្រណីចំពោះការមានជំនឿផ្សេងៗគ្នា។

១១.ក្នុងនាមប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ASEM13 កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចរង់ចាំ ស្វាគមន៏ថ្នាក់ដឹកនាំ ASEM មកកាន់ទីក្រុងភ្នំពេញនៅចុងឆ្នាំនេះ ពោលគឺនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលនេះ គឺជាកាលានុវត្តភាពដ៏ប្រសើរបំផុតសម្រាប់កម្ពុជា ដើម្បីបញ្ជាក់នៅក្នុងព្រឹត្តិការណ៍កំពូលនេះ នូវការប្ដេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងប្រព័ន្ធ ពហុភាគីនិយម ការចូលរួមចំណែករបស់យើងក្នុងការ ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហា ប្រឈមសកល ក៏ដូចជាការចូលរួមរបស់យើងនៅក្នុងការស្វែងរកកាលានុវត្តភាពនានា ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវ សេដ្ឋកិច្ចសកល។
១២.ក្នុងឱកាសដ៏អធិកអធមនេះ ខ្ញុំសូមជូនពរឱ្យកិច្ចសន្ទនានាថ្ងៃនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print