វៀតណាម៖​ សម្រេចឱ្យអ្នកដំណើរបរទេសណា​ដែលចាក់វ៉ាក់សាំងគ្រប់ដូស​ នឹងត្រូវ​កាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម៧ថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖​ បើតាមសារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១​ បានចុះផ្សាយថា​​ ប្រទេសវៀតណាម​ បានសម្រេចចិត្តកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួន ពីរយៈពេល ២១ថ្ងៃ មកត្រឹមរយៈពេល ៧ថ្ងៃ ខណៈដែលប្រទេសនេះក៏គ្រោងនឹងចាប់ផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងផងដែរ។

ជាក់ស្ដែង​សេចក្តីជូនដំណឹងនេះ​ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ រវាងគណៈកម្មាធិការជាតិសម្រាប់ការបង្ការនិងការពារជំងឺ COVID-19 និងក្រសួងវប្បធម៌កីឡា និងទេសចរណ៍។ គេនៅមិនទាន់ច្បាស់ទេថា តើរយៈពេលកំណត់ថ្មីនឹងត្រូវបានអនុវត្តនៅពេលណា ហើយថាតើវានឹងកំណត់ចំនួនណាមួយ សម្រាប់អ្នកដំណើរដែលចូលមកប្រទេសនេះឬទេ។

ប៉ុន្តែវៀតណាមច្បាស់ណាស់​ នឹងផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាផ្នែកមួយនៃការសាកល្បងរបស់ខ្លួន ដើម្បីអនុញ្ញាឱ្យភ្ញៀវបរទេសអាចទៅទស្សនាតំបន់ទេសចរណ៍ណាមួយ ដែលគ្រប់គ្រងជំងឺ COVID-19 បានប្រសើរ។

គួររម្លឹកថា ប្រទេស​វៀតណាម​ កាលពីខែមីនាឆ្នាំ២០២០​ បានបិទព្រំដែនរបស់ខ្លួន និងបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់។ ប៉ុន្តែ​មានតែជនជាតិវៀតណាម​ ដែលបានធ្វើមាតុភូមិនិវត្តន៍, អ្នកជំនាញបរទេស, អ្នកការទូត, អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតក្រោមលក្ខខណ្ឌពិសេស៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print