ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំដោយលោក នៃ ចារី អភិបាលរងខេត្តកណ្តាល បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចុះបំពេញបេសកកម្មប្រចាំការ អនុវត្តសេចក្តីជូនដំណឹងលេខ ៥១២ សជណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការចុះរុះរើ រោងចាំដី និងដកបង្គោលព្រំដីរបស់ក្រុមមនុស្សមួយក្រុមដែលបានចូលរំលោភកាន់កាប់ដីដោយអនាធិបតេយ្យ អនុលោមលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅភូមិសាស្រ្តស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ដែលបានបំពេញតួនាទី ភារកិច្ច ដោយមានការទទួលខុសត្រូវ សហការសាមគ្គីផ្ទៃក្នុង ដើម្បីឱ្យអង្គភាពមានការរីកចម្រើន ៕