ជនជាតិចិនបើករថយន្តឡិចស៊ីសបុកឡំប្រឺតាក្រឡាប់ផ្ងារជើង ម្ចាស់ឡំប្រឺតារងគ្រោះទារសំណង១០.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម បើករថយន្តឡិចស៊ីសទៅបុកឡំប្រឺតាបណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាង ចំណែកអ្នកបើកបររងរបួសរយះចិញ្ចើម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HE-1655 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន
រថយន្តឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8068 បើកបរដោយជនជាតិចិនបញ្រ្ចាសទិសដៅគ្នា ហើយរថយន្តក៏បានបត់ឆ្វេងទៅបុកជាមួយនឹងឡំប្រឺតា បណ្តាលឲ្យក្រឡាប់បះជើងច្រងាងៗ ហើយអ្នកបើកបររងរបួសរយះចិញ្ចើម។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ ដោយភាគីអ្នកបើកឡំប្រឺតា បានទារសំណងពីជនជាតិចិន ចំនួន១០.០០០ដុល្លារអាមេរិក តែការសម្របសម្រួលមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែង ស្ទូចយករថយន្តនិងឡំប្រឺតា ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print