ផ្ទះ ហាងលក់វិទ្យុទាក់ទង ឈ្មោះ មករា តេឡេកូប សប ២ ខ្នង ត្រូវបាន អគ្គិភ័យ ឆាប់ឆេះ យ៉ាង សន្ធោសន្ធៅ នៅសង្កាត់ទួល ទំពូង១ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញៈ   អគ្គិភ័យ ឆាប់ឆេះ យ៉ាង សន្ធោសន្ធៅបណ្ដោយអោយផ្ទះ២ខ្នងឆេះ ហាងលក់វិទ្យុទាក់ទង ឈ្មោះ មករា តេឡេកូប សប  កាលពី វេលា ម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះលេខ៩៧ ផ្លូវ លេខ៤៣២នៅ ក្រុម12 ភូមិ3 ក្នុង សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋ បាន ប្រាប់ ឲ្យ ដឹងថា ដំបូង ឡើយ អណ្ដាតភ្លើង ឆាបឆេះ ចេញពី ផ្ទះលក់អេកូ សប យ៉ាង សន្ធោសន្ធៅ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ដល់ផ្ទះ ជាប់ គ្នា ក៏មាន ការរត់ ចេញពី កន្លែង ឆាបឆេះ យ៉ាង ស្លន់ស្លោ ផ្អើល ដល់ ប្រជាពលរដ្ឋ អ្នកជិតខាង រួម ទាំង សមត្ថកិច្ច ចុះមក អន្តរាគមន៍ ហៅ រថយន្ត ពន្លត់អគ្គីភ័យ ចុះមក កន្លែងកើតហេតុ ជាច្រើន គ្រឿង បានធ្វើ ការបាញ់ មិន ឲ្យ រាលដាល់ ផ្ទះ ផ្សេងទៀត។

មានអគ្គីភ័យមួយកន្លែងកើតឡើងនៅហាងលក់វិទ្យុទាក់ទង ឈ្មោះ មករា តេឡេកូប សប ស្ថិតផ្លូវលេខ432 ក្រុម12 ភូមិ3 សង្កាត់ទួលទំពូងទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

-ឈ្មោះ:  សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ33ឆាំ្ន ។

-មុខរបរ: អាជីវករលក់ និងវិទ្យុទាក់ទង ។

-មូលហេតុ: ឆ្លង់ចរន្តអគិ្គសនី ។

-ប្រភេទសំណង់ៈ ថ្មបេតុងប្រក់សង័្កសីទំហំ 08ម៉ែត្រx 28ម៉ែត្រ។

– ខូចខាតសំភារះ :ឆេះផ្ទះ ទំហំ 08ម៉ែត្រ x 14ម៉ែត្រ ជាន់ផ្ទាល់ដីអស់ទាំងស្រុង រួមទាំងឆេះសម្ភាឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

-ស្លាប់ មនុស្ស : គ្មាន។ 

-របួស មនុស្ស : គា្មន។

– រថយន្តការិ. អគ្គិភ័យ : ចំនួន 12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 24ឡាន ស្មេីនឹង 96ម៉ែត្រគូប ។ 

   -រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម: 

-រថយន្តក្រសួងមហាផ្ទៃចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡានសើ្មនឹង 24ម៉ែត្រគូប។

-រថយន្តOCICកោះពេជ្រចំនួន02គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន 02ឡានសើ្មនឹង12 ម៉ែត្រគូប។ 

-រថយន្តផ្សារទំនើបអូឡាំព្យាចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន សើ្មនឹង 12ម៉ែត្រគូប។

-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង06 ម៉ែត្រគូប។

– ពន្លត់ចប់ : នៅម៉ោង 18:40នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print