នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​​ ឃាត់ខ្លួន​បុរសជនជាតិ​ចិន​ម្នាក់​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​​ នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ បានទទួលជនជាតិ​ចិន​ម្នាក់​ ពីកម្លាំងនគរបាល​ស្រុក​សំឡូត​ រួម​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហារ​ផ្ទៃ​ ដេីម្បីអនុវត្តតាម​នីតិវិធី​។

​បើតាមការបញ្ជាក់ពីលោក​ឧ​ត្ត​មសេនី​យ៍​ត្រី​ ដា​ញ់ អេង​ប៊ុន​ចាញ់​ បាន​បញ្ជាក់នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែមិថុនានេះដែរថា៖ ជនជាតិ​ចិន​នេះ​មានឈ្មោះ ZHU XIAOBAO ភេទ​ប្រុស អាយុ ៤៤ឆ្នាំ​ ត្រូវកម្លាំងសមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅនេះ បានឃាត់ខ្លួន បុរស​ជា​ជនជាតិ​ចិន​ខាងលើ​ នៅក្នុងភូមិ​សាស្ត្រ​របស់ខ្លួន។ ខណៈដែល​បុរស​រូបនេះ​ជិះ​ម៉ូតូ​ពី​ខេត្ត​ប៉ៃលិន​ក្នុង​គោលបំណង​ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង ​ក្នុងស្ថានភាព​ដែល​បញ្ហា​កូ​វីដ​-១៩​ កំពុង​រីក​រាលដាល​ខ្លាំង​នោះ។ ទើបសមត្ថកិច្ច​នគរបាល​បានធ្វើការសាក​សួររក​ឯកសារ​ទាក់ទង​នឹង​ការ​ចូលមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ឯកសារ​របស់គាត់​បាន​ផុត​សុពលភាព​នៃ​ការ​ស្នាក់នៅ​តាំងពី​ឆ្នាំ​២០២០​ម្លេះ​។

​លោក​ឧ​ត្ត​មសេនី​យ៍​ត្រី​ ដា​ញ់ អេង​ប៊ុន​ចាញ់​ បន្តថា ដោយសារ​មូលហេតុ​នេះ សមត្ថកិច្ច​នគរបាល​ស្រុក បាន​បញ្ជូន​ជនជាតិ​ចិន​រូបនេះ ទៅ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​សំឡូត និង​ពិនិត្យ​ស្វែងរក​មេរោគ​កូ​វីដ​១៩ តាម​វិធាន​សុខាភិបាល។

បន្ទាប់ពី​ផុត​អំឡុងពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​មិនមា​ន​រកឃើញមេរោគ​កូ​វីដ​-១៩នោះទេ ទើប​សមត្ថកិច្ច​នគរ​បាល​ផែន​ការងារ​អន្តោប្រវេសន៍ខេត្តបាត់ដំបង បានបញ្ជូន​រូបគាត់​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​អនុវត្តតាម​នីតិវិធី​​ច្បាប់​តែម្តង៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print