អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយថា អាជ្ញាធរវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣៦៨ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង ៣៥៩ករណីទៀតជាករណីសហគមន៍។
អាជ្ញាធរវៀតណាម បានបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍ទខាងលើនេះ មាន២៤៥នាក់ ត្រូវបានរាយការណ៍ពីភាគខាងត្បូងនៃទីក្រុងហូជីមិញ, ៣៦នាក់នៅខេត្ត Binh Duong ដែលនៅក្បែរនោះ និង២០ករណីនៅភាគខាងជើងខេត្ត Bac Giang។
បន្ថែមពីនេះ អាជ្ញាធរវៀតណាម នៅថ្ងៃដដែលនេះ ក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់ន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,៦៤៣នាក់ ក្នុងនោះស្លាប់៧៦នាក់ និងជាសះស្បើយ ៦,៣១៩នាក់ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ៕ដោយ៖ស តារា
...