លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ចាត់តំណាង យកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់តំណាង អោយនាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារសមាជិក៦នាក់ វិជ្ជមានកូវីដ១៩ចំនួន៤នាក់ ដែលមានជីវភាពក្រីក្រ។ លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានអោយដឹងថាប្រជាពលរដ្ឋខាងលើមានឈ្មោះ ទូច ឈឿន អាយុ៥៤ឆ្នាំ ដែលមានសមាជិក៦នាក់ ក្នុងនោះវិជ្ជមានកូវីដ១៩ចំនួន៤នាក់ ដែលមានជីវភាពក្រីក្រ រស់នៅបន្ទប់ជួល ស្ថិតក្នុងក្រុម៧ ភូមិ៣ សង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ។អំណោយទាំងនោះរួមមាន៖
១/ អង្ករ២០គីឡូ
២/ មីមួយកេស
៣/ ត្រីខកំប៉ុងមួយឡូ
៤/ ទឹកត្រី១ដប
៥/ ទឹកសុីអុីវ១ដប
៦/ ស្ករមួយគីឡូ
៧/ អំបិលមួយគីឡូ
៨/ ប៊ីចេង ២៥០ក្រាម
៩/ ប្រេងឆាមួយលីត្រ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print