រកឃើញ​កម្មករ​រោងចក្រ​”ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​”​ ជាង​២០០​នាក់​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ វិជ្ជមាន​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖ បេីតាមការ​បញ្ជាក់ពី​លោក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍ ស្ទឹងមានជ័យ​ទី​៣ បានឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រុម​គ្រូ​ពេទ្យ​ជំនាញ​រកឃើញ​កម្មករ​រោងចក្រ​កាត់ដេរ​យីហោ​”ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​”​ នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រហូតដល់​២១៣​នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ក្នុងចំណោម​កម្មករ​ស​រុ​ប​៨១៧​នាក់​។​

លោកនាយ​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​ទី​៣ បានបន្ថែមទៀតថា​ កាលពី​ថ្ងៃទី​២៨ ខែមិថុនា​ម្សិល​មិញ​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​ចុះ​ទៅយក​សំណាក​ពី​កម្មករ កម្មការិនី​បម្រើការ​នៅ​រោងចក្រ​កាត់ដេរ “​ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​” មាន​ទីតាំង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែល​ការចុះ​យក​សំណាក​នេះ​គឺធ្វើឡើង​ចាប់ពី​ម៉ោង​១០​ព្រឹកថ្ងៃទី​២៨ ខែមិថុនា រហូតដល់​យប់​ថ្ងៃ​ដដែល​។ ការចុះ​យក​សំណាក​នោះបាន​រកឃើញ​កម្មករ កម្មការិនី​មានវី​ជ្ជ​មាន​កូ​វីដ​-១៩ ចំនួន​២១៣ ក្នុងចំណោម​កម្មករ​៨១៧​នាក់​។​

​លោក ឯម ភា​រី​ បន្តទៀតថា​ ក្រោយ​រកឃើញ​ហេីយ​​អ្នកជំងឺកូវីដ​ទាំង​អស់​នេះ​ ​ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល​។ ចំណែក​ឯ​​អ្នក​អវិជ្ជមាន​ ក៏​​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញាតឱ្យ​ត្រឡប់ទៅផ្ទះ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ ដាច់​ដោយ​ឡែក​ពី​គេ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print