វាយប្លន់ម៉ូតូបានសម្រេច ជិះមិនរួចប្លុងចោលវិញគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖ យុវជនមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងចេញពីរាំក្លឹបត្រូវជនសង្ស័យមានគ្នា៦នាក់ប្រដាប់ដោយដំបងវាយប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបានបន្តិចក៏ប្លុងម៉ូតូចោលវិញហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ​២០១៦​ តាមបណ្តោយទំនប់កបស្រូវនៅសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍​សែន​។

តាមសម្តីជនរងគ្រោះឈ្មោះផល​ រ៉ាវីន​ ភេទប្រុស អាយុ២៤ឆ្នាំ​មុខរបនៅផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភក្តិមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពី ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ1FE-0553 ជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាកឌ្រីមសង​ ជិះគ្នា២នាក់ដែលទើបតែចេញពីរាំលេងក្លឹបនៅម្តុំចោមចៅ​ បំណងត្រលប់ទៅផ្ទះវិញដោយជិះតាមបណ្តោយផ្លូវអូឌឹមក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានធ្វើដំណើរបញ្ច្រាសទិសគ្នា បន្ទាប់ពីជិះ​ហួស​បានបន្តិចក៏ត្រលប់មកក្រោយវិញហើយបានដកដំបងមកវាយទៅលើក្រុមរូបគេ​ ភ្លាមនោះមិត្តភក្តិ២នាក់ដែលជិះម៉ូតូឌ្រីមសងនោះក៏បានជិះគេចខ្លួនដោយនៅសល់តែរូបគេនិងមិត្តភក្តិម្នាក់ទៀតពេលនោះពួកគេភ័យពេកទើបរត់ចោលម៉ូតូត្រូវជនសង្ស័យជិះគេចខ្លួនបាត់។

ជនរងគ្រោះបានបន្តថា​ បន្ទាប់ពីក្រុមជនសង្ស័យប្លន់ម៉ូតូហើយគេចខ្លួនបាត់ពេលនោះរូបគេក៏បានខលហៅមិត្តភក្តិដែលជិះម៉ូតូរត់ចោលពួកគេនោះឲ្យមកយកវិញខណៈជិះជិតដល់ផ្ទះស្រាប់តែមានអ្នកសារព័ត៍មានម្នាក់បានខលប្រាប់ឃើញម៉ូតូស្កូបពីមួយគ្រឿងយកទៅប្លុងចោលនៅជិតសង្កាត់សំរោក្រោមទើបពួកគេជិះទៅមើលឃើញម៉ូតូរបស់គេដោយជនសង្ស័យយកទៅប្លុងចោលគុមព្រៃ។

ក្រោយពេលកើតហេតុជនរងគ្រោះបានយកម៉ូតូទៅជួសជុលដោយមិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទេ៕

image2(1)

image1(1)

image3(1)

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print