ក្រុមហ៊ុនអចលនទ្រព្យវៀតណាមបានឱ្យដឹងថាផែនការរឹតត្បិតឥណទាននឹងប៉ះពាល់ដល់ការងើបឡើងនៃទីផ្សារនេះ

ចែករំលែក៖

Strand-Hotel-Yangon

ក្រុមហ៊ុនអចលនទ្រព្យវៀតណាមបានឱ្យដឹងថា ផែនការរឹតត្បិតឥណទាននឹងប៉ះពាល់ដល់ការងើបឡើងនៃទីផ្សារនេះ
កាសែត Saigon បានឱ្យដឹងថា ពាណិជ្ជកម្មផ្នែកអចលនទ្រព្យនៅក្នុងទីក្រុងហូជីមិញបានស្នើឱ្យធនាគារកណ្តាលពិចារណាចំពោះគម្រោងរឹតត្បិតកម្ចីក្នុងវិស័យនេះ ហើយបានបញ្ជាក់ទៀតថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការងើបឡើងនៃទីផ្សារនេះ។

នៅក្នុងលិខិតទៅកាន់ធនាគារកណ្តាលសមាគមអចលនទ្រព្យ HoREA បានឱ្យដឹងថា ធនាគារគួរតែពន្យារពេលការកែប្រែច្បាប់ឥណទានដោយសារតែមានសញ្ញាមិនសូវល្អចំពោះវិស័យនេះ។

ធនាគារនេះកំពុងតែស្វែងរកការហាមប្រាមចំពោះធនាគារដែលរួមមានធនាគារបរទេសពីការប្រើប្រាស់បញ្ញើរយៈពេលខ្លីដែលមានអត្រា៤០ភាគរយបើធៀបនឹងពេលបច្ចុប្បន្នដែលមាន៦០ភាគរយ។

ច្បាប់ដែលបានស្នើឡើងគឺជាផ្នែកមួយនៃការធ្វើវិសោធនកម្មច្បាប់របស់ប្រព័ន្ធធនាគារដែលនឹងចូលជាធរមាននៅឆ្នាំក្រោយនេះប្រសិនបើច្បាប់នេះត្រូវបានអនុម័ត។

ធនាគារកណ្តាលបានធ្វើសកម្មភាពនេះដោយស្តែងចេញពីការបារម្ភដែលថា វិស័យនេះបង្កឱ្យមានកម្ដៅជ្រុល។កម្ចីក្នុងវិស័យនេះកើនឡើង១៨ភាគរយដល់ចំនួន១៥៩៧ពាន់លានដុល្លារកាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ២០១២និងឆ្នាំ២០១៤មានតែ១៤ភាគរយនិង១៥ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយធនាគារនេះបានអះអាងថា វាមានសភាពធម្មតាដែលកម្ចីក្នុងវិស័យនេះកើនឡើងនោះ។ជាងនេះទៅទៀតឥរិយាបថសង្ស័យចំពោះវិស័យអចលនទ្រព្យនេះកាលពីឆ្នាំមុនគឺកម្រណាស់។

ចាប់តាំងពីទីផ្សារអចលនទ្រព្យវៀតណាមពឹងផ្អែកយ៉ាងខ្លាំងទៅកម្ចីធនាគារនោះការរឹតត្បិតឥណទាននេះបានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើអ្នកអភិវឌ្ឍន៍អ្នកវិនិយោគនិងអ្នកទិញផ្ទះសម្បែងលើកដំបូង។

ប្រសិនបើធនាគារកណ្តាលជឿថា ច្បាប់ស្តីពីសកម្មភាពកម្ចីចាំបាច់ត្រូវតែផ្លាស់ប្តូរនោះវាយ៉ាងហោចណាស់គួរតែអនុញ្ញាតឱ្យធនាគារប្រើប្រាស់អត្រាពាក់កណ្តាលនៃបញ្ញើរយៈពេលខ្លីរបស់ខ្លួន។

...

អ្នកវិនិយោគនិងអ្នកអភិវឌ្ឍន៍ជាច្រើនបានប្រាប់កា សែតThanh Nien ថាពួកគេគិតថា នឹងមានភាពស្រអាប់នាពេលអនាគតដោយសារតែច្បាប់ដែលស្នើឡើងនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print